មេដឹកនាំក្រុមប្រឆាំង លោក Sutin Klungsang បានស្នើបោះឆ្នោតផ្តល់ទំនុកចិត្តទៅលើនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា និងរដ្ឋមន្ត្រីក្នុងក្រសួងសំខាន់ៗទាំង៥ ។ សំណើបោះឆ្នោតនឹងបញ្ជូនទៅកាន់រដ្ឋសភានៅថ្ងៃទី១៥ ខែមិថុនា។
មានប្រសាសន៍ក្រោយកិច្ចប្រជុំរបស់គណបក្សប្រឆាំងកាលពីថ្ងៃទី ៦ខែមិថុនា មេដឹកនាំគណបក្សប្រឆាំងលោក Sutin Klungsang (គណបក្សភឿថៃ)បានស្នើបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ទៅលើនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា។
នៅពេលនេះគណបក្សប្រឆាំងបានត្រៀមរួចរាល់ដើម្បីជជែកនៅក្នុងសភា ពីការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីមួយចំនួន ។ លោក Sutin Klungsang បានបញ្ជាក់ថា នៅពេលនេះក្រុមប្រឆាំងសំដៅទៅលើនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ រដ្ឋមន្ត្រីពាណិជ្ជកម្ម រដ្ឋមន្ត្រីកសិកម្ម រដ្ឋមន្ត្រីចរាចរណ៍ និងសុខាភិបាល។
តាមការលើកឡើងរបស់លោ Sutin Klungsang ការជជែកគ្នាផ្តោតទៅលើប្រធានបទចំនួន៥ ក្នុងនោះមានការបរាជ័យរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងសាធារណ ពុករលួយ បក្ខពួកនិយម ច្បាប់ និងសណ្តាប់ធ្នាប់ គេចអំណាច ៕ ដោយ៖ ធីរីណា
រូបថត ៖ AFP/TTXVN