ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកមោងឫស្សី​ បង្រ្កាបករណីគ្រឿងញៀនមួយករណីឃាត់ខ្លួនមនុស្សម្នាក់

ចែករំលែក៖

ខេត្ត​បាត់ដំបង ​៖​ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី កាលពីថ្ងៃទី​០៦​ ខែមិថុនា​ ឆ្នាំ​២០២២ម្សិលមិញ​នេះ​ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលរបស់មង្គ បង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណី​ ដោយ​ឃាត់ខ្លួនមនុស្ស​ នៅចំណុច វាលស្រែ ក្រុមទី ១០ ភូមិបឹងបី ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ​ 

ជនសង្ស័យម្នាក់ឈ្មោះ វ៉ាន់ វិច្ឆិកា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិគារ១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ចំណែក​វត្ថុតាងចាប់យកបាន៖ 

-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកសថ្លាចំនួន០៩ថង់មានទម្ងន់ ៨៦,៤៧ក្រាមទាំងសំបកថង់(សង្ស័យមានសារធាតុញៀន)។

-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១

-ដែកកេះចំនួន០២ 

-ទូរសព្ទដៃចំនួន០១គ្រឿង 

-ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាទ្រីម សេរីឆ្នាំ2020 ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1AK-6317 

-ថង់សម្រាប់ច្រកថ្នាំមួយចំនួនទៀត។

បច្ចុប្បន្ន​កម្លាំងនគរបាលស្រុក​ បានកសាងសំណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងមកកាន់ការិយាល័យជំនាញ អនុវត្តតាមច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖