ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ខែមិថុនាឆ្នាំ២០២២ លោក ស៊ិន សុវណ្ណរ័ត្ន ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសស្រី្តម្នាក់ឈ្មោះ សួន ផល្លាអាយុ៤២ឆ្នាំ ដាក់ពន្ធនាគារ២ឆ្នាំ ពិន័យ៤លានរៀល និងបង្គាប់ឱ្យសងលុយទៅដើមបណ្ដឹង៥ម៉ឺនដុល្លារពីបទឆបោក ប្រព្រឹត្តនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ដោយលក់ដីខ្យល់។
ជនជាប់ចោទបានឆ្លើយសារភាពនៅក្នុងសាលសវនាការកាលពីថ្ងៃទី៩ខែឧសភាថា ខ្លួនពិតជាបានលក់ដីខ្យល់ទៅឱ្យដើមបណ្តឹងឈ្មោះសុខ ម៉េងឡុង ពិតមែនក្នុងតម្លៃ៣៥ម៉ឺនដុល្លារ ដោយនៅពេលនោះខ្លួនបានទទួលលុយកក់ចំនួន៥ម៉ឺនដុល្លារពីជនរងគ្រោះពិតមែន ដោយកុហកជនរងគ្រោះថា ខ្លួនយកលុយនេះទៅរត់ការយកប្លង់ដី ៕
ដោយ ៖ រ៉ារ៉ា