ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ៨ កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុង សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្ដីពីស្ដង់ដារអប្បបរមាសម្រាប់ការផ្ដល់អាជ្ញាប័ណ្ណដល់មូលដ្ឋានសុខាភិបាលឯកជននៅកម្ពុជា ដោយមានការចូលរួមពី លោកវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងក្រុមការងារក្រសួងសុខាភិបាល។ សិក្ខាសាលានេះផ្ទាល់មានគោលបំណងផ្ដោតសំខាន់លើ សារៈសំខាន់នៃស្ដង់ដារអប្បបរមាសម្រាប់ការផ្ដល់អាជ្ញាប័ណ្ណដល់គ្រឹះស្ថានសុខាភិបាលឯកជននៅកម្ពុជា ភាពខុសគ្នារវាងអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ និងការទទួលស្គាល់ រួមទាំងការបង្ហាញអំពីជំហានដែលបានធ្វើឡើងដើម្បីអភិវឌ្ឍស្ដង់ដារអប្បបរមា ព្រមទាំងមានការផ្ដល់មតិកែលម្អ។
ក្នុងថ្ងៃនេះ សារសម្លេងរបស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ស្តីពីការក្រើនរំលឹក ដល់ប្រជាពលរដ្ឋដែលដល់វេនត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ និងដូសទី៥ និងសារសម្លេងរបស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ស្តីពីស្ថានភាពជំងឺកូវីដ-១៩ និងការចាក់វ៉ាក់សាំងដូសជំរុញនៅកម្ពុជា ៕
ដោយ ៖ សិលា