ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនេីងមួយក្រុមប្រដាប់ដោយកាំបិត​ ដាវកាប់ម៉ូតូសិស្សសាលាជម្ពូវ័ន្តរងការខូចខាត៥គ្រឿង

ចែករំលែក៖

ភ្នំពេញ​៖​ ក្មេងទំនេីងមួយក្រុមប្រដាប់ដោយកាំបិតនិងដាវបានធ្វើសកម្មភាពកាប់ប្រហារម៉ូតូសិស្សសាលាជម្ពូវ័ន្តបណ្តាលឱ្យរងការខូចខាតចំនួន៥គ្រឿងហេីយគេចខ្លួនបាត់ដោយសុវត្តិភាព។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃទី៨​ ខែមិថុនា​ ឆ្នាំ២០២២​ នៅចំណុចហាងកាហ្វេមួយកន្លែង​ ភូមិជម្ពូវ័ន្ត​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះមានគ្នាជាង១០នាក់ជិះម៉ូតូចំនួន៥គ្រឿងមកអង្គុយផឹកកាហ្វេក្នុងហាងមួយកន្លែង​ បន្ទាប់មកស្រាប់តែមានជនបង្កមួយក្រុមប្រដាប់ដោយកាំបិតនិងដាវមកធ្វេីសកម្មភាពកាប់ប្រហារទៅលេីម៉ូតូសិស្សសាលាបណ្តាលឱ្យរងការខូចខាតចំនួន៥គ្រឿងដោយមិនដឹងមូលហេតុហេីយជនដៃដល់បានគេចខ្លួនបាត់ដោយសុវត្តិភាព។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកេីតហេតុនិងនាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងដេីម្បីរង់ចាំស្រាវជ្រាវតាមចាប់ជនដៃដល់យកមកដាក់ទោសតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖