ព័ត៌មានទាន់ហេតុការណ៍៖

ចិនថ្កោលទោសដល់ការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើកូរ៉េខាងជើង

ចែករំលែក៖

ក្នុងពេលដែលកំពុងតែឆ្លងរាលដាលកូវីដ-១៩នៅកូរ៉េខាងជើង ការដាក់ទណ្ឌកម្មបន្ថែមរបស់អង្គការអង្គការសហប្រជាជាតិទៅលើកូរ៉េខាងជើងនឹងធ្វើឱ្យជីវភាពរស់នៅរបស់ពលរដ្ឋកូរ៉េខាងជើងកាន់តែជួបផលលំបាក។
ការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើកូរ៉េខាងជើង គឺពិតជាតឹងតែងមិនធ្លាប់មាន ជាការសម្លាប់ពលរដ្ឋកូរ៉េខាងជើងទាំងមូល ព្រមទាំងជះឥទ្ធិពលអាក្រក់ដល់សកម្មភាពមនុស្សធម៌ និងជីវិតរស់នៅរបស់ពលរដ្ឋកូរ៉េខាងជើង ។
មន្ត្រីចិនប្រចាំនៅអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ក្នុងពេលដែលការឆ្លងរាលដាលកូវីដ-១៩ ទ្រង់ទ្រាយធំ ហើយការដាក់ទណ្ឌកម្មបន្ថែមពាក់ព័ន្ធកម្មវិធីមីស៊ីលនិងបរមាណូរបស់កូរ៉េខាងជើង នឹងធ្វើឱ្យពលរដ្ឋប្រទេសនេះជួបវិបត្តិកាន់តែខ្លាំង។
ស្ថានភាពនៅឧបទ្វីបកូរ៉េនាពេលនេះ មានសញ្ញាតានតឹងកាន់តែខ្លាំង ហើយមូលហេតុនោះគឺដោយសារតែគោលនយោបាយតឹងតែងរបស់អាមេរិកមកលើកូរ៉េខាងជើង ។ អាមេរិកមិនបានរក្សាការសន្យានៅក្នុងកិច្ចពិភាក្សានាពេលកន្លងមកនោះទេ។
ថ្មីៗនេះកូរ៉េខាងជើងបានសាកល្បងមីស៊ីលជាច្រើនគ្រាប់ចូលទៅកាន់ដែនសមុទ្រ ក្នុងនោះមានទាំងមីស៊ីលអន្តរទ្វីប បន្ទាប់ពីប្រធានាធិបតីអាមេរិកបញ្ចប់ដំណើរទស្សនកិច្ចមកកាន់កូរ៉េខាងត្បូង និងជប៉ុន ។ ជាមួយគ្នានេះដែរ អាមេរិក និងកូរ៉េខាងត្បូងក៏បានធ្វើសមយុទ្ធដែនអាកាសដែលមានយន្តហោះចម្បាំងជាច្រើនគ្រឿងចូលរួម ក្នុងគោលដៅដាក់គំនាបទៅលើប្រទេសកូរ៉េខាងជើង ។ សកម្មភាពទាំងនោះបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំងថែមទៀត៕ ដោយ៖ ធីរីណា

រូបថត​ ៖ KCNA


ចែករំលែក៖