ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុននឹងទទួលអ្នកទេសចរបរទេសចាប់ពីថ្ងៃទី១០ខែមិថុនាតទៅ

ចែករំលែក៖

ចាប់ពីថ្ងៃទី១០ខែមិថុនាទៅជប៉ុននឹងចាប់ផ្តើមទទួលអ្នកទេសចរបរទេសតាមក្រុម( Tour) មកពី៩០ប្រទេសនៅជុំវិញពិភពលោក ប៉ុន្តែបានកំណត់ត្រឹមតែ២ម៉ឺននាក់ក្នុងមួយថ្ងៃប៉ុណ្ណោះ។

ក្រោយរយៈពេល២ឆ្នាំបិទទ្វារព្រំដែនដោយសារតែកូវីដ-១៩ ជប៉ុនបានសម្រេចបើកទ្វារទទួលអ្នកទេសចរជាថ្មីនៅថ្ងៃទី១០ខែមិថុនា ។ វិស័យទេសចរណ៍របស់ជប៉ុនរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែបិទព្រំដែន ហើយពេលនេះជប៉ុនចង់ឱ្យអ្នកទេសចរបរទេសវិលត្រឡប់មកប្រទេសរបស់ខ្លួនវិញ។
លោក Tadashi Shimura ប្រធានសមាគមក្រុមហ៊ុនទេសចរណ៍ជប៉ុន(JATA) បានឱ្យដឹងថា «ចាប់ពីថ្ងៃទី ១០ខែមិថុនា អ្នកទេសចរបរទេសមកតាមទួរនឹងចូលទៅកាន់ប្រទេសជប៉ុន ។ ប៉ុន្តែរដ្ឋាភិបាលបានផ្តល់អាទិភាពដល់អ្នកទេសចរក្នុងស្រុក។
នេះជាលើកដំបូងដែលរដ្ឋាភិបាលជប៉ុនបានសម្រេចបើកទ្វារទទួលអ្នកទេសចរបរទេស ។ តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ជប៉ុនបានឱ្យដឹងថា វិស័យទេសចរណ៍ប្រទេសនេះបាននាំមកនូវប្រាក់ចំណូលរហូតដល់ទៅ ២១១ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ ក្នុងនោះមាន៨០%ជាអ្នកទេសចរក្នុងស្រុក ៕

ដោយ៖ ធីរីណា(រូបថត៖ Getty)


ចែករំលែក៖