ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូដឹកអីវ៉ាន់ឱ្យម៉ូយក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

    ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូដឹកអីវ៉ាន់ឱ្យម៉ូយក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្តMAZDA PICK UP មួយគ្រឿងដែលកំពុងបើកឆ្លងផ្លូវពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក់MAZDA PICK UP ពណ៌ស ពាក់ស្លាកលេខ រដ្ឋ 29 2-0238បើកបរដោយបុរសម្នាក់ធ្វើដំណើរឆ្លងផ្លូវក្នងទិសដៅពីជើងទៅត្បូង លុះធ្វើដំណើរមកដល់ពាក់កណ្ដាលផ្លូវស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CY-1266បើកបរដោយយុវជនម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងល្បឿនលឿនជ្រុលទៅបុកចំក្បាលរថយន្ដពេញទំហឹងបណ្ដាលឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឱ្យអ្នកណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានឱ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ដោយភាគីទាំងពីរបាន បញ្ចប់គ្នាដោយយករថយន្តនិងម៉ូតូទៅជួសជុលរៀងៗខ្លួនដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

ដោយ៖និន សុភ័ស្ត


ចែករំលែក៖