ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ និងព្រះរាជសារអបអរសាទររបស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ នៃព្រុយណេដារ៉ូស្សាឡាម ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ

ចែករំលែក៖

ភ្នំពេញ ៖ លិខិតអបអរសាទររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជសារអបអរសាទររបស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ នៃព្រុយណេដារ៉ូស្សាឡាម ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយម៉ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងសេដ្ឋកិច្ច និងរដ្ឋមន្ត្រីការបរទេស ព្រុយណេដារូស្សាឡាម បានដាស៊េរីបេហ្គាវ៉ាន់

ព្រះករុណា!

ទូលបង្គំ មានសេចក្តីសោមនស្សរីករាយក្រៃលែង សូមសម្តែងនូវអំណរសាទរដ៏កក់ក្តៅ និងថ្វាយព្រះពរចំពោះព្រះអង្គ និងប្រជាជនព្រុយណេ ដារូស្សាឡាមក្នុងឱកាសខួបអនុស្សាវររីយ៍លើកទី៣០ ន ការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និង ព្រុយណេដារូស្សាឡាម។

ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ទំនាក់ទំនាងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិត ស្និទ្ធរវាងប្រទេសយើងទាំងពីរត្រូវបានយកចិត្តទុកដាក់ខ្ពស់ និងមានការរីកចម្រើន។ ឆ្លៀតក្នុងឱកាស ដ៏នក្ខត្តឫក្សនេះ ទូលបង្គំ សូមបញ្ជាក់ឡើងវិញនូវការប្ដេជ្ញាចិត្តដ៏មុតមាំរបស់ទូលបង្គំ ក្នុងការធ្វើឱ្យស៊ី ជម្រៅបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់យើងទាំងក្នុងក្របខណ្ឌទ្វេភាគី និង ពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនយើងទាំងពីរ ក៏ដូចជាការថែរក្សាសន្តិ ភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងសហគមន៍អាស៊ាន និងពិភពលោកទាំងមូល។

ទូលបង្គំ រង់ចាំទទួលស្វាគមន៍ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយ ព្រះអង្គ ក្នុងកំឡុងពេលបំពេញព្រះរាជ

ទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា នៅចុងឆ្នាំនេះ។ ខ្ញុំសូមថ្វាយព្រះពរ ព្រះអង្គ និងជូនពរប្រជាជនព្រុយណេសូមមានសុខភាពល្អ សុភមង្គល និងវិបុល ភាព ៕

ដោយ ៖ សហការី


ចែករំលែក៖