ព័ត៌មានទាន់ហេតុការណ៍៖

ថៃ៖ នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី៩រូប ប្រឈមមុខនឹងការជជែកដេញដោលពីការបោះឆ្នោតលើទំនុកចិត្ត

ចែករំលែក៖

នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធចាន់អូចា និងរដ្ឋមន្ត្រី៩រូបក្នុងគណរដ្ឋមន្ត្រី គឺជាគោលដៅនៅក្នុងការជជែកដេញដោលពីការបាត់បង់ទំនុកចិត្តមុនពេលឈានដល់ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ក្នុងរដ្ឋសភា ។
មេដឹកនាំគណបក្សភឿថៃ លោក Cholnan Srikaew បានឱ្យដឹងថា គណបក្សប្រឆាំងនឹងស្នើដល់ប្រធានរដ្ឋសភាបោះឆ្នោតជ្រើសលើសេចក្តីទុកចិត្តនៅថ្ងៃទី១៦ខែមិថុនាខាងមុខ។
ក្រៅពីនាយករដ្ឋមន្ត្រី នៅមានរដ្ឋមន្ត្រីជាច្រើនរូបទៀតមកពីគណបក្សអំណាចប្រជាជន គណបក្ស Bhumjaithai និងគណបក្សប្រជាធិបតេយ្យ ដែលចូលរួមនៅក្នុងរដ្ឋាភិបាល គឺជាគោលដៅនៃការជជែកដេញដោល លើទំនុកចិត្ត។
សារព័ត៌មាន Bangkok Post នៅថ្ងៃទី១០ខែមិថុនា បានដកស្រង់ប្រភពព័ត៌មានដែលបានឱ្យដឹងថា ការជជែកដេញដោល ក្រៅពីនាយករដ្ឋមន្ត្រី នៅមានឧបនាយករដ្ឋមន្ត្រី Prawit Wongsuwon រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Anupong Paoji រដ្ឋមន្ត្រីក្រសួងការងារ Suchart Chomklin រដ្ឋមន្ត្រីសេដ្ឋកិច្ចនិងសង្គម Chaiwut Thanakamanusorn និងរដ្ឋលេខាធិការហិរញ្ញវត្ថុ លោក Santi Promphat ។ ជាមួយគ្នានេះដែរ នៅមានរដ្ឋមន្ត្រីមកពីគណបក្សប្រជាធិបតេយ្យ គឺរដ្ឋមន្ត្រីពាណីជ្ជកម្ម លោក Jurin Laksanawisit និងរដ្ឋមន្ត្រីកសិកម្ម Chalermchai Sri-on។ រដ្ឋមន្ត្រី ពីររូបមកពីគណបក្ស Bhumjaithaiគឺជារដ្ឋមន្ត្រីក្រសួងសុខាភិបាល Anutin Charnvirakul និងរដ្ឋមន្ត្រីក្រសួងចរាចរណ៍ Saksayam Chidchob៕ ដោយ៖ ធីរីណា

រូបថត​ ៖ AFP/TTXVN


ចែករំលែក៖