ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេប្រទះឃេីញចងកសម្លាប់ខ្លួនក្នុងរោងលក់ទឹកត្នោតជូរមួយកន្លែងបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ខែមិថុនាឆ្នាំ២០២២ នៅចំណុច រោងលក់ទឹកត្នោតជូរ ស្ថិតនៅតាមបណ្ដោយផ្លូវ រថភ្លើង ភូមិ តិក្ខប្បញ្ញោ សង្កាត់ សំរោង ក្រោម ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះ ឈ្មោះ ឈង់ រ៉ា ឌុច ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរ កម្មករ សំណង់ មានស្រុកកំណើត ភូមិ ជេីងត្នោត ឃុំត្នោត ស្រុក ជីក្រែង ខេត្តសៀមរាប ។
តាមការបំភ្លឺ របស់ ឈ្មោះ ឆាន គីមស្រ៊ន ភេទប្រុសអាយុ៥៤ឆ្នាំ មុខរបរ ឡេីងត្នោត បានឱ្យដឹងថា នៅមុនពេលកេីតហេតុ កាលពីល្ងាច ថ្ងៃទី១១ខែមិថុនាឆ្នាំ២០២២ ជនរងគ្រោះ បានមកផឹកស្រា នៅក្យូសប្អូនគាត់ ជិតកន្លែងកើតហេតុ ក្រោយពេល ជនរងគ្រោះ ផឹកអស់មួយយួរ ហេីយគិតលុយ រួចហើយ ជនរងគ្រោះ បន្ត ទៅផឹកនៅ ក្យូសមួយទៀត ដែលនៅ ជិតកន្លែងកើតហេតុនោះដែរ បន្ទាប់មក ជនរងគ្រោះ ផឹកហេីយ គិតលុយ ចេញទៅបាត់ទៅ ប៉ុន្តែ មិនដឹងថាទៅណានោះទេ។
លុះនៅវេលាម៉ោង កេីតហេតុខាងលេី ក៏មានការភ្ញាក់ ផ្អេីលថា មាន មនុស្ស ចងកសម្លាប់ខ្លួនតែម្ដងទេីបពួកគាត់ បាន រាយការណ៍ ទៅប្រាប់សមត្ថកិច្ច។
ក្រោយការធ្វើកោសល្យវិច័យ សមត្ថកិច្ចបានសន្និដ្ធានថា៖ ជនរងគ្រោះពិតជាស្លាប់ដោយចងកពិតប្រាកដមែន។
បច្ចុប្បន្ន សពត្រូវបាននគរបាល យកទៅតម្កល់នៅ វត្ត តិក្ខប្បញ្ញោ រង់ចាំសាច់ញាតិយកទៅ ធ្វើ បុណ្យតាមប្រពៃណី៕
ដោយ៖សុខាសែនជ័យ