ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងខ្យល់កន្ត្រាក់បង្កគ្រោះធម្មជាតិបានបំផ្លាញលំនៅឋាននិងផលដំណាំប្រជាពលរដ្ឋឃុំស្រែឬស្សីនិងសង្កាត់ស្ទឹងត្រែងខូចខាតយ៉ាងដំណំ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ លំនៅឋានជាច្រើនខ្នងបូករួមនិងផលដំណាំជាច្រើនទៀតរបស់ប្រជាពលរដ្ឋបានរងការខូចខាតបំផ្លិចបំផ្លាញដោយគ្រោះធម្មជាតិភ្លៀងផ្គរលាយឡំខ្យល់កន្ត្រាក់តែមិនបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សណាម្នាក់ឡើយ។

ហេតុការណ៍ខ្យល់កន្ត្រាក់បង្កឱ្យលំនៅឋានរបើកដំបូលនិងខូចខាតផលដំណាំផងនោះបានកើតឡើងនៅវេលាយប់ថ្ងៃទី១១មិថុនា២០២២ដែលមានឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់និងនៅសង្កាត់ក្រុងស្ទឹងត្រែង។

ប្រភពបឋមថាមានផ្ទះសម្បែងប្រជាពលរដ្ឋដែលត្រូវបំផ្លាញដោយខ្យល់កន្ត្រាក់ចំនួន៣ខ្នងនៅឃុំស្រែឬស្សីស្រុកថាឡាបរិវ៉ាត់និងនៅសង្កាត់ក្រុងស្ទឹងត្រែងមួយខ្នងត្រូវប៉ើងដំបូលធ្លាក់ចូលទឹកស្រះចម្ងាយជាង១០០ម៉ែត្រពីផ្ទះ។ 

ហើយផ្ទះមួយខ្នងនៅសង្កាត់ស្ទឹងត្រែងនេះត្រូវបានសាខាកាកបាទក្រហមខេត្តបាននាំយកអំណោយទៅឧបត្ថមសង្គ្រោះភ្លាមៗហើយនាព្រឹកថ្ងៃទី១២នេះ។

តាមប្រភពថាការជះឥទ្ធិពលនៃគ្រោះធម្មជាតិខាងលើនេះបានកើតឡើងចាប់ផ្តើមធ្លាក់ភ្លៀងលាយឡំខ្យល់កន្ត្រាក់បណ្តើរៗចាប់ពីរសៀលថ្ងៃ១១មិថុនា២០២២រហូតដល់វេលាយប់គឺមេឃមានពពកដុំៗខ្មៅងងឹតផងនោះក៏បានបង្កឱ្យមានគ្រោះធម្មជាតិកើតឡើងរបើកដំបូលផ្ទះនិងដួលរលំដើមឈើជាដើមផងនោះតែម្តង។

   លុះព្រឹកថ្ងៃទី១២មិថុនា២០២២នេះអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយណ៍ខេត្តស្ទឹងត្រែងនៅមិនទាន់បានបង្ហាញព័ត៌មានលម្អិតស្តីពីការខូចខាតនិងផល់ប៉ះពាល់ទាំងស្រុងនៅឡើយទេ ដោយរង់ចាំការស្រង់ស្ថិតិពីអាជ្ញាធរភូមិឃុំសង្កាត់ស្រុកសិន ដើម្បីចុះនាំយកអំណោយកាកបាទក្រហមទៅឧបត្ថមសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះនោះ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖