ក្លិបយក្ស២នៅ La Liga គឺ Real Madrid និង Barcelona រួមជាមួយក្លិបនៅអុីតាលី Juventus របស់ Serie A នឹងទៅលេងនៅសហរដ្ឋអាមេរិកក្នុងខែកក្កដា ដើម្បីប្រកួតមុនបើករដូវកាល។ នេះបើតាមយោងតាមក្លិបបាននិយាយកាលពីថ្ងៃសៅរ៍ ទី១១ មិថុនា។
ក្រុមទាំង៣នឹងចូលរួមក្នុងការបើកសម្ពោធកម្មវិធី ‘Soccer Champions Tour’ ដោយមានក្រុមម៉ិកស៊ិក Club America និង DeportivoGuadalajara ចូលរួមផងដែរ។
ព្រឹត្តិការណ៍ដែលមានក្រុមចំនួន៥ចូលរួមផងដែរនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែកក្កដាដល់ថ្ងៃទី៣០ ខែកក្កដា នៅទូទាំងទីក្រុង Las Vegas, San Francisco, Dallas និង Los Angeles ។
ដំណើរកម្សាន្តនៃការប្រកួតមិត្តភាពនេះគឺជាលើកទីមួយចាប់តាំងពីឆ្នាំ២០១៩ ដែល Real Madrid និង Barcelona បានត្រឡប់មកលេងនៅសហរដ្ឋអាមេរិក ខណៈដែល Juventus បានលេងចុងក្រោយនៅទីនោះក្នុងឆ្នាំ២០១៨។
ក្លិប Real Madrid បានគ្រងតំណែងជើងឯក La Liga ក្នុងរដូវកាល២០២១-២០២២ ខណៈដែល Barcelona បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២។ ចំណែកក្លិបអុីតាលី Juventus ឈរនៅលេខរៀងទី៤ក្នុងក្របខ័ណ្ឌ Serie A ៕
ដោយ៖ ភារៈ(រូបភាព ៖ CNA)