ខេត្តតាកែវ ៖ ជនសង្ស័យពាក់ព័ន្ធការជួញដូរសារធាតុញៀនខុសច្បាប់ម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសបង្ក្រាបបានជាមួយនិងវត្ថុតាងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១០ និង៣០នាទី ស្ថិតក្នុងភូមិត្រពាំងរកា ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការរដ្ឋានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្កាញ់ ចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ដោយឃាត់ខ្លួនបានមុខសញ្ញាម្នាក់ ឈ្មោះ អ៊ូច សំអុល ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិត្រពាំងរកា ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ (មុខសញ្ញាជួញដូរសកម្ម)។ ដោយឡែកវត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសាធាតុញៀនចំនួន៣៨កញ្ចប់ ទូរស័ព្ទដៃ០១គ្រឿង ម៉ាកណូគា។
បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាងត្រូវបាននាំមកកាន់ អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់តាមនីតិវិធី៕
ដោយ៖ សូរិយា