ព័ត៌មានទាន់ហេតុការណ៍៖

ឆេះរោងជង្រុក១ខ្នងនៅក្នុងចម្ការប្រជាកសិករដោយឆ្លងចរន្តអគ្គិសនី

ចែករំលែក៖

ខេត្តប៉ៃលិន ៖ នៅវេលាម៉ោង១៦និង៤០នាទីល្ងាច ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ មានករណីអគ្គិភ័យឆេះជង្រុកនៅក្នុងចម្ការអស់ ០១ខ្នង ស្ថិតនៅចំណុចភូមិស្រះពីរ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

បងបង្កើត ម្ចាស់រោងចម្ការមានឈ្មោះ ឌុញ លាន ភេទ ស្រី អាយុ ៧២ឆ្នាំ មានទីលំនៅភូមិ សួនអំពៅកើត សង្កាត់ ប៉ៃលិន ក្រុង ប៉ៃលិន ខេត្ត ប៉ៃលិន ។

នគរបាលមូលដ្ឋានប៉ុស្ថិ៍ឃុំអូរអណ្ដូងកាច់បានបន្តថា÷ករណីខាងលើបណ្តាលឲ្យខូចខាតរោងចាំចម្ការ០១ខ្នង អស់ទាំងស្រុងនៅសល់តែផេះទំហំបណ្តោយ១៥ម៉ែត្រនិងទទឹង ១០ម៉ែត្រ(ឈើប្រក់ស័ង្កសី) និងសម្ភារមួយចំនួន៖

– អង្ករ៥០គីឡូក្រាម

– មុងភួយ ចានឆ្នាំង ។

សមត្តកិច្ចបានបន្តទៀតថា÷មូលហេតុបណ្តាលមកពីឆ្លងចរន្តភ្លើងអគ្គិសនី (ទុស្សេខ្សែភ្លើង)៕

ដោយ៖ស សារ៉េត


ចែករំលែក៖