ព័ត៌មានទាន់ហេតុការណ៍៖

រម្លឹកប្រសាសន៍ លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ កិច្ចការចម្បងដែលកងកម្លាំងប្រដាប់អាវុធត្រូវប្រកាន់យក គឺស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការពារសន្តិភាព

ចែករំលែក៖

ភ្នំពេញ ៖ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងបេក្ខភាព អនាគតនាយករដ្ឋមន្ត្រី នៃគណបក្សប្រជាជនកម្ពុជា បានថ្លែងថា  ៖ កិច្ចការចម្បងដែលកងកម្លាំងប្រដាប់អាវុធត្រូវប្រកាន់យក គឺស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការពារសន្តិភាព ។ 

លោកបណ្ឌិតបន្តថា «កិច្ចការចម្បងបំផុតដែលកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវប្រកាន់យក គឺជំហរស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារសន្តិភាពពីការប៉ុនប៉ងបំផ្លិចបំផ្លាញនានា ព្រោះថាសង្រ្គាមរុំារ៉ៃ ដែលកម្ពុជាធ្លាប់បានហែលឆ្លង គឺជាបទពិសោធន៍ និងមេរៀនដ៏មហាជូរចត់ ព្រមទាំងបានលេបត្របាក់យក សុខសន្តិភាព ចេញពីប្រទេសនិងប្រជាពលរដ្ឋរបស់យើង ហើយជំនួសមកវិញនូវមហាវិនាសកម្ម និងមហាសោកនាដកម្មដ៏មហិមា ដូច្នេះហើយកងកម្លាំងប្រដាប់អាវុធទាំងអស់មាននាទីជួយការពារ ទប់ស្កាត់ជាដាច់ខាតពីការវិលត្រលប់មកវិញនូវសង្រ្គាមដ៏អាក្រក់នេះ។ ជាមួយគ្នា សូមបន្តគោលគំនិត និងគោលជំហរជឿទុកចិត្តលើការដឹកនាំ និងការផ្តល់នូវភាពកក់ក្តៅពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ជួយជ្រោមជ្រែងគ្រប់ជ្រុងជ្រោយដល់កងកម្លាំងប្រដាប់អាវុធរបស់យើងទាំងអស់គ្នា»៕

ដោយ ៖ សហការី


ចែករំលែក៖