ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជាការដ្ឋានយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិត ក្នុងសម័យសង្គ្រាម នៅទិសយោធភូមិភាគទី៤ ខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប ៖នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ប្រតិភូភូមិភាគ៧ កងទ័ពប្រជាជនវៀតណាម ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ឌូ វ៉ាន់បាញ់ អនុប្រធាននយោបាយភូមិភាគ៧ កងទ័ពប្រជាជនវៀតណាម បានចូលរួមប្រជុំពង្រឹងកិច្ចសហប្រត្តិបត្តការ ក្នុងការជីករុករកអដ្ឋិធាតុ កងទ័ពស្ម័ក្រចិត្ត និងជំនាញការ វៀតណាម ដែលបានពលីជីវិត នៅក្នុងសម័យសង្រាម ក្នុងភូមិសាស្រ្តយោធភូមិភាគទី៤ ដោយបានទទួលស្វាគមន៍ ពីសំណាក់ លោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធ ភូមិភាគទី៤ ព្រមទាំងសហការី បានពិភាក្សាការងារបន្តជីករុករកអដ្ឋិធាតុ របស់កងទ័ពស្ម័គ្រ ប្រជាជនវៀតណាម។

  លោកឧត្តមសេនីយ៍ត្រី ដូ វ៉ាន់បាញ់ អនុប្រធាននយោបាយយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរដែន ដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋ ដែលបានសហការល្អក្នុងការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដើម្បីបានវិលត្រឡប់ទៅកាន់មាតុប្រទេសវិញ និងបានសំណូមពរដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបី និងប្រជាពលរដ្ឋមេត្តាបន្តជួយបង្ករលក្ខណ:ងាយស្រួលបន្តទៀត។ បន្ទាប់មកគណៈប្រតិភូយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម បានប្រគល់វត្ថុអនុស្សាវរីយ៍ រួមនិងថវិកាមួយចំនួនឧបត្ថម្ភដល់ដំណើរការក្នុងការសហប្រតិបត្តិការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម នៅទិសយោធភូមិភាគទី៤ ខេត្តសៀមរាប បន្តទៀត។

  សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នេះផងដែរ គណ:ប្រតិភូទាំងពីរ និងមន្ត្រីរដ្ឋាបាលខេត្តសៀមរាប ក៏បានអញ្ជើញចូលរួមដាក់កម្រងផ្កា និងអុចធូប គោរពវិញ្ញាណក្ខន្ធកងទ័ពស្មក្រចិត្ត និងជំនាញការ វៀតណាម ដែលបានពលីជីវិតនៅក្នុងសម័យសង្រ្គាមនៅ កម្ពុជា នៅស្តូបមិត្តភាពកម្ពុជា វៀតណាមខេត្តសៀមរាប៕

ដោយ ៖ សហការី


ចែករំលែក៖