ភ្នំពេញ ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយពីធ្វេីសកម្មភាពកាន់កាំបិតប៉័ងតោទៅគាស់ទ្វារបន្ទប់ប្អូនថ្លៃដែលជានិស្សិត បំណងចាប់រំលោភសេពសន្ថវៈ តែមិនបានសម្រេច ។
ហេតុការណ៍ ខាងលើនេះ បង្កឱ្យមានការ ភ្ញាក់ផ្អើល កាលវេលា ម៉ោង១២ និង ៣០ នាទីរំលងអធ្រាត្រឈានចូល ថ្ងៃ ទី ១២ ខែមិថុនា ឆ្នាំ ២០២២ នៅ ក្នុងសង្កាត់កាកាបទី១ ខណ្ឌ ពោធិ៍សែន ជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ នួន ភារៈ ភេទប្រុស អាយុ ៣០ ឆ្នាំ ត្រូវបាន គេ ស្គាល់ថា ជាអង្គរក្ស និង ជាអ្នកបើករថយន្ត ឱ្យលោក អភិបាល ខណ្ឌ មួយរូប មាន ទីលំនៅ សង្កាត់ កា កាប ២ ខណ្ឌ ពោធិ៍សែន ជ័យ ។ ចំណែកនារីរងគ្រោះមានអាយុ១៩ឆ្នាំ ជានិស្សិត ឆ្នាំទី ១ ។
តាមព័ត៌មានបានឱ្យដឹងថា នៅ ថ្ងៃ ទី ១១ ខែ មិថុនា ឆ្នាំ២០២២ ជន សង្ស័យ និង ប្រពន្ធ បាននាំគ្នាទៅលេងផ្ទះប្អូនស្រី ខណៈ ពេល ដែល ឪពុក ម្តាយធ្វើ ដំណើរទៅខេត្ត នៅ វេលាយប់នោះ បុរស ដែល ជាបងថ្លៃក៏បាន ជួបជុំគ្នាផឹកនៅផ្ទះនោះ ។ បន្ទាប់ពីផឹក ស្រវឹង ក៏បានទៅដេកជាមួយប្រពន្ធនៅជាន់ក្រោម ។ ដោយឡែក ប្អូនថ្លៃ ស្រី ព្រមទាំង ក្មួយបានសម្រាក នៅបន្ទប់ជាន់ឡៅតឿ ។
ខណៈពេល ដែលប្អូន ថ្លៃស្រី កំពុងតែដេកស្រាប់តែជនសង្ស័យ រូបនោះក៏បាន លួចក្រោកទៅគាស់ទ្វារបន្ទប់ចូលទៅចាប់រំលោភ សេពសន្ថវៈ តែម្តង ប៉ុន្តែ ពុំបានសម្រេច ។
តាមនារីរងគ្រោះ បានឱ្យដឹងថា នៅយប់នោះ បងថ្លៃ កាន់ កាំបិត ប៉័ងតោ , កាំបិត ចុងស្រួច និង ស្លៀក តែខោខ្លីបានចូលទៅ ចាប់រំលោភ សេពសន្ថវៈ ទាំងកំរោល ហើយនាង ខំរើ បំរាស់ និង បាន ស្រែកហៅឱ្យប៉ា ជួយ ហើយក្មួយស្រី ដែលបានដេកនៅ បន្ទប់ ក្បែរនោះក៏បាន បើកភ្លើងចេញមកមើល ជនសង្ស័យ រូប នោះ ក៏បានរត់ទៅពួនក្នុង បន្ទប់នោះ ។ ដោយ មានការ ភ័យ ខ្លាច បងថ្លៃសម្លាប់ គាត់នឹងក្មួយ ក៏បា ដឹកដៃគ្នាចេញមកក្រៅ ហើយបានប្រាប់បងប្អូន និង បាននាំគ្នាបិទទ្វារផ្ទះទៅប្តឹង នគរបាល មូលដ្ឋាន ចុះទៅ ជួយ អន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យបានទាំង យប់ ។ បន្ទាប់ ពី ឃាត់ខ្លួន សមត្ថកិច្ច ក៏បាន ឆែកឆេររកឃើញ កាំបិតប៉័ងតោនៅក្រោមគ្រែ ផងដែរ ។
តាម ព័ត៌មានឱ្យដឹង ថា កន្លង មកជនសង្ស័យរូបនោះ ធ្លាប់ ប៉ុនប៉ង សម្លាប់ ឪពុក ម្តាយក្មេក ម្តងមកហើយ កាលពីចុងឆ្នាំ ២០២១ និង ធ្លាប់ វាយ បង្ករបួសស្នាម កាលពី ថ្ងៃ ទី ៨ កញ្ញា ឆ្នាំ ២០២០ ដោយសងជំងឺចិត្ត គេ អស់៩ពាន់ដុល្លារ ។
ក្រោយពេលកើតហេតុ ជនសង្ស័យ រូបនោះត្រូវ បានកម្លាំង នគរបាល ឃាត់ខ្លួនបញ្ជូន ទៅកាន់ អធិការដ្ឋាន ខណ្ឌពោធិ៍សែន ជ័យ កសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ដោយ៖សុខាសែនជ័យ