ខេត្តមណ្ឌលគិរី៖ ដោយមានកាយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដល់កម្លាំងនគរបាលក្នុងខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃចន្ទ១៤កើត ខែ ជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នាវេលាម៉ោង៨និង៣០នាទីព្រឹក នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ទោ ឡោ សុខា បានដឹកនាំ លោក លោកស្រីជាស្នងការរង និងមន្រ្តីនគរបាលក្រោមឱវាទព្រមទាំង លោកមេបញ្ជាការមេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនលេខ ៦២១ ព្រមទាំងលោកមេបញ្ជាការមេបញ្ជាការរងវរសេនាតូច នគរបាលព្រំដែនលេខ ៣០៣ និងមន្រ្តីនគរបាលក្រោមឧឱវាទទាំងអស់ បានចូលរួមក្នុងយុទ្ឋនាការចាក់វាក់សាំងការពារជម្ងឺកូវីដ-១៩ ដូសទី០៥ ប្រភេទថ្នាំ (Pfizer Vaccine) ឬដូសជំរុញ ដល់មន្រ្តីនគរបាលក្នុងខេត្តមណ្ឌលគិរី។
ស្ថិតក្នុងឱកាសនៃការចាក់វាក់សាំងការពារជំងឺកូវីដ១៩ នាឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍ណែនាំ ដល់កម្លាំងនគរបាលទាំងអស់ដែលបានចាក់វាក់សាំងការពារជំងឺកូវីដ១៩ ដូសទី០៥ ប្រភេទថ្នាំ (Pfizer Vaccine) ឫដូសជំរុញនាពេលនេះ ត្រូវយកចិត្តួទុកដាក់រក្សាអានាម័យអោយបានជាប្រចាំដោយលាងដៃ និងសាប៊ូឫជែលហាមជួបជុំនៅកន្លែងដែលមានមនុស្សច្រើន និងរក្សានូវគម្លាតសុវត្ថិភាព និងវិធានការរបស់ក្រសួងសុខាភិបាលបីកុំបីការពារ និងពីរចូលរួម ដើម្បីលុបបំបាត់នូវជម្ងឺដ៏កាចសាហាវនេះ៕
ដោយ៖សហការី