ព័ត៌មានទាន់ហេតុការណ៍៖

លោកស្នងការខេត្ត​តាកែវ ​៖ ជម្រុញឱ្យកងកម្លាំងនគរបាលខេត្តតាកែវទាំងអស់ ត្រូវចូលរួមចាក់វ៉ាក់សាំងដើម្បីបង្ការជំងឺកូវីដ-១៩(ដូសទី០៥)

ចែករំលែក៖

ខេត្ត​តាកែវ៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គោលការណ៍ណែនាំរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ,លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជការឯកភាពរដ្ឋបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត និងលោកស្រី ប៉ែន រតនៈរំចង់ នាព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២​ បានអញ្ជើញចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩(លើកទី០៥) នៅមន្ទីរសុខាភិបាល ខេត្តតាកែវ។

មានមតិសំណេះសំណាលសួរសុខទុក្ខលោកគ្រូ អ្នកគ្រូពេទ្យ ប្រជាពលរដ្ឋក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានជម្រុញឱ្យកងកម្លាំងនគរបាលខេត្តតាកែវទាំងអស់ ត្រូវចូលរួមចាក់វ៉ាក់សាំងដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ (លើកទី០៥ ដូសជំរុញ) Pfizer ជូនដល់កងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវទាំងមូល។ 

ទន្ទឹមនឹងនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បន្តទៀតថា ត្រូវតែអនុវត្តតាមវិធានសុខាភិបាល នឹងជាពិសេសអនុវត្តន៍តាមការណែនាំដ៏ខ្ពង់ខ្ពស់នូវវិធានការ ការពារឲ្យបានខ្ជាប់ខ្ជួនជានិច្ច (៣កុំ និង៣ការពារ) របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ​៖សហការី​


ចែករំលែក៖