ព័ត៌មានទាន់ហេតុការណ៍៖

ទាហានអ៊ុយក្រែនមិនដឹងសុំជំនួយពីអ្នកណា ក្រោយអាវុធជំនួយពីអាមេរិកមិនអាចដំណើរការបាន

ចែករំលែក៖

នៅពេលនេះមន្ទីរបញ្ចកោណអាមេរិក មិនទាន់ផ្តល់សេវាកម្ម «សម័យសង្គ្រាម» គឺហ្វឹកហាត់ទាហានអ៊ុយក្រែនប្រើប្រាស់កាំជ្រួចមីស៊ីល Javelin ដែលបានផ្តល់ឱ្យអ៊ុយក្រែន។

សារព័ត៌មាន Washington Post បានផ្សាយថា កម្លាំងទាហានអ៊ុយក្រែនពិតជាជួបឧបសគ្គយ៉ាងខ្លាំងនៅក្នុងការប្រើប្រាស់អាវុធដែលទីក្រុងវ៉ាស៊ីនតោនផ្តល់ជូន។ អាមេរិកបានផ្តល់អាវុធឱ្យអ៊ុយក្រែនជាច្រើន ប៉ុន្តែមិនបានផ្តល់អ្នកជំនាញប្រើប្រាស់ក៏ដូចជាហ្វឹកហាត់ក្នុងការប្រើប្រាស់អាវុធទាំងនោះ។
សកម្មភាពទាំងនោះត្រូវបានមនុស្សជាច្រើនលើកឡើងថា ការផ្តល់អាវុធដល់ប្រទេសអ៊ុយក្រែន ពីសំណាក់អាមេរិកមិនខុសអ្វីពីការផ្តល់«ដុំថ្ម»ឱ្យអ៊ុយក្រែននោះឡើយ ព្រោះទាហានអ៊ុយក្រែនមិនដឹងថាយកទៅប្រើប្រាស់របៀបណាឡើយខណៈដែលការវាយប្រហារពីរុស្ស៊ីកាន់តែខ្លាំង។
សារព័ត៌មាន វ៉ាស៊ីនតោនប៉ុស្តិ៍បានដកស្រង់សម្តីលោក Mark Hayward អតីតមន្ត្រីអាមេរិកដែលបានឱ្យដឹងថា «យើងផ្តល់អាវុធ តែមិនបានផ្តល់បច្ចេកវិទ្យាប្រើប្រាស់»។
តាមសារព័ត៌មាន RT បានផ្សាយថា មន្ទីរបញ្ចកោណបានផ្តល់មីស៊ីល ៥ពាន់ដើមប្រភេទ Javelin ដែលជាផ្នែកមួយនៃការផ្តល់ជំនួយមានទឹកប្រាក់ ៥៤ពាន់លានដុល្លារ ។ កាំជ្រួចមីស៊ីលមួយដើមៗដែលអាមេរិកផ្តល់ឱ្យអ៊ុយក្រែន មានតម្លៃ ៧៨.០០០ដុល្លារ និងមីស៊ីលបំពាក់លើស្មាមានតម្លៃ ១៧៨ពាន់ដុល្លារក្នុងមួយដើម៕

ដោយ៖ ធីរីណា(រូបថត​ ៖ RT)


ចែករំលែក៖