ព័ត៌មានទាន់ហេតុការណ៍៖

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៥​ ខែមិថុនា​ កើតឡើង​៧​លើក​ ស្លាប់​៥​នាក់​ និង​របួស​ ៩​នាក់​ !!!

ចែករំលែក៖

​ភ្នំពេញ​៖​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០២២​នេះ​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៥​នាក់​(​ស្រី​១​នាក់​)​ របួសធ្ងន់​៥​នាក់​(​ស្រី​១​នាក់​)​ របួសស្រាល​ ៤​នាក់​ ។​ ដូច្នេះ​សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !​ 

​ជាក់ស្ដែង​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​១៥​ ខែមិថុនានេះ​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​ចំនួន​១៤​នាក់​ កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​ ៧​លើក​។ 

គួរជម្រាបថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ កាលពីថ្ងៃ​ទី​១៤​ ខែមិថុនាម្សិលមិញ​នេះ​ បានកើតឡើងចំនួ​ន​១៣​លើក​ ស្លាប់​៦​នាក់​ និង​របួស​ ១៧​នាក់​៕ដោយ​៖សហការី

​រូបភាព៖ ឯកសារ


ចែករំលែក៖