ព័ត៌មានទាន់ហេតុការណ៍៖

អឺរ៉ុប«គោះទ្វារ»អុីស្រាអែលស្វែងរកប្រភពផ្គត់ផ្គង់ឧស្ម័នហ្គាស

ចែករំលែក៖

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានឱ្យដឹងថា អឺរ៉ុបមានបំណងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលជាមួយអុីស្រាអែល ដើម្បីជំនួសការផ្គត់ផ្គង់ពីរុស្ស៊ី។
ការលើកឡើងរបស់លោកស្រី Ursula von der Leyen ក្នុងពេលដែលនាយករដ្ឋមន្ត្រីអុីតាលី លោក Mario Draghi ក៏បានបំពេញទស្សនកិច្ចនៅអុីស្រាអែល ដោយបានស្វែងរកការផ្គត់ផ្គង់ឧស្ម័នហ្គាសពីអុីស្រាអែល ។
តាមការលើកឡើងរបស់លោកស្រី Ursula von der Leyen ក្រោយសមាជិកប្រទេសសមាជិកអឺរ៉ុប ផ្តល់អាវុធទៅឱ្យប្រទេសអ៊ុយក្រែន រុស្ស៊ីបានតបតវិញដោយផ្អាកការផ្គត់ផ្គង់ឧស្ម័នហ្គាសឱ្យទៅប្រទេសក្នុងតំបន់អឺរ៉ុប។
មកទល់ពេលនេះ រុស្ស៊ីបានកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នហ្គាសឱ្យប្រទេសប៉ូឡូញ ប៊ុលហ្គារី និងហ្វាំងឡង់ ព្រមទាំងក្រុមហ៊ុននៅក្នុងប្រទេសហុល្លង់និង ដាណឺម៉ាក ។ ប៉ុន្តែភាគីរុស្ស៊ីបានលើកឡើងពីមូលហេតុនៃការកាត់ផ្តាច់ការផ្គត់ផ្គង់ដោយសារតែប្រទេសទាំងនោះមិនព្រមទូទាត់តម្លៃឧស្ម័ន ដោយប្រាក់រុស្ស៊ី៕

ដោយ៖ ធីរីណា(រូបថត​ ៖ Reuters)


ចែករំលែក៖