ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ​ ដឹងនាំកម្លាំងចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានដឹងនាំកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល សហការណ៍ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលការពារអន្តរាគមន៍ បានធ្វេីការចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ។ 

សូមជម្រាបដែរថា​​ កាលពីវេលា​ម៉ោង​១២​និង​៤០​នាទី​រំលង​អធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២២​ មានករណីផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ បាន​បង្ក​ឱ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ទ​កណ្ដាល​ក្រុង​ព្រះសីហនុ​ បន្ទាប់​ពី​ជនជាតិ​ចិន​១​ក្រុម​ បានធ្វេីសកម្មភាព​បាញ់​ប្រមាណ​៩​គ្រាប់ នៅ​ចំណុច​ផ្លូវ​អន្ទង់អាំង​ក្បែរ​សណ្ឋាគារ​ស៊ី​ហួ ស្ថិត​ក្នុង​ឃុំ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ បណ្ដាលឱ្យ​មនុស្ស​ម្នាក់​បាន​រង​របួស​បាក់​ភ្លៅ​ខាងស្ដាំ ត្រូវ​បាន​នាំ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យយីហោ”ថៃ​ខាង”។ 

បច្ចុប្បន្ន​ សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​ស៊ើបអង្កេត​តាម​ចាប់ខ្លួន​ជន​បង្ក យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ផងដែរ៕

ដោយ​៖ស​ តារា​


ចែករំលែក៖