ក្លិប Nottingham Forest បានបើកការពិភាក្សាជាមួយក្លិបបិសាចក្រហមManchester United លើកិច្ចព្រមព្រៀងខ្ចីជើងដ៏មានសក្តានុពលមួយសម្រាប់អ្នកចាំទីសញ្ជាតិអង់គ្លេស Dean Henderson ។
Henderson វ័យ២៥ឆ្នាំលេងបានតែ៣ប្រកួតកាលពីរដូវកាលមុន ដោយមិនបានបង្ហាញខ្លួននៅក្នុង Premier League។ ទន្ទឹមនឹងនេះអ្នកចាំទីជម្រើសដំបូង David de Gea បានលេងការប្រកួតលីគទាំង៣៨ប្រកួត។
Henderson ទំនងជាមិនសមនឹងផែនការរបស់អ្នកចាត់ការថ្មីលោក Erik ten Hag ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ឱកាសរបស់គាត់ក្នុងការត្រូវបានកោះហៅទៅក្រុមអង់គ្លេស World Cup។ គាត់បានឈ្នះពានតែមួយសម្រាប់ក្រុមអង់គ្លេស ប៉ុន្តែជាសមាជិកធម្មតានៃក្រុមរបស់លោក Gareth Southgate រហូតដល់ Euro 2020 នៅពេលដែលគាត់ត្រូវដកចេញដោយសារតែរបួស។
ក្នុងរដូវកាល២០២០-២០២១ Henderson បានបង្ហាញខ្លួនចំនួន២៦ដងនៅក្នុងការប្រកួតទាំងអស់សម្រាប់ United ហើយកាលពីរដូវកាលមុនគាត់ជាអ្នកចាំទីជម្រើសដំបូងរបស់ក្លិប Sheffield United ដោយលេងបាន៣៦ប្រកួតនៅ Premier League ខណៈដែលកំពុងខ្ចីជើង។
ជាអតីតកីឡាករយុវជនដែលហ្វឹកហាត់នៅសាលាបាល់ទាត់ Manchester United គាត់បានចុះហត្ថលេខាលើកិច្ចសន្យាអាជីពដំបូងរបស់គាត់ជាមួយក្លិបក្នុងឆ្នាំ២០១៥មុនពេលគាត់ត្រូវបានខ្ចីទៅកាន់ក្លិប Stockport County, Grimsby Town, Shrewsbury Town និងចុងក្រោយគឺ Sheffield United។ មានការសង្ស័យអំពីអនាគតរបស់អ្នកចាំទីរូបនេះដែលកុងត្រានឹងផុតកំណត់នៅឆ្នាំ២០២៣ ហើយបានបង្ហាញថា គាត់មិនចង់ចុះហត្ថលេខាលើការបន្តស្នាក់នៅក្លិបបិសាចក្រហមនោះទេ ៕
ដោយ៖ ភារៈ(រូបភាព ៖BBC Sport)