ភ្នំពេញ៖ កម្មករសំណង់បានប្រទះឃេីញសពក្មេងប្រុសម្នាក់អាយុប្រហែលជាង២ខួបអណ្តែតតាមទឹកប្រឡាយ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងប្រឡាយមួយកន្លែងភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
សពក្មេងរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេ ភេទប្រុសអាយុប្រហែលជាង២ខួប ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុក្រុមកម្មករសំណង់មួយក្រុមកំពុងធ្វេីការនៅជាប់និងប្រឡាយទឹកហូរ ពេលនោះស្រាប់តែឃេីញសពក្មេងរងគ្រោះអណ្តែតហូរតាមទឹកមកពេលនោះក៏នាំគ្នាជួយស្រង់ដេីម្បីសង្គ្រោះតែអកុសលក្មេងរងគ្រោះបានស្លាប់បាត់ទៅហេីយទេីបរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែងនិងស្វែងរកឪពុកម្តាយដេីម្បីមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕
ដោយ៖សុខាសែនជ័យ