ព័ត៌មានទាន់ហេតុការណ៍៖

កីឡដ្ឋាន Azteca របស់ម៉ិកស៊ិក និងកីឡដ្ឋាន SoFi របស់ Los Angeles Rams ត្រូវបានដាក់ឈ្មោះក្នុងចំណោមកន្លែងទាំង១៦នៅ World Cup 2026

ចែករំលែក៖

កីឡដ្ឋាន Azteca ដ៏ល្បីល្បាញរបស់ម៉ិកស៊ិក និងកីឡដ្ឋាន SoFi ដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់ Los Angeles Rams ស្ថិតក្នុងចំណោម១៦កន្លែងសម្រាប់ធ្វើជាម្ចាស់ផ្ទះការប្រកួតនៅ World Cup ឆ្នាំ២០២៦។

ការប្រកួតបាល់ទាត់ពិភពលោកដែលមានក្រុមចំនួន៤៨ក្រុមដំបូងនឹងធ្វើឡើងនៅក្នុង១៦កន្លែងនៅទូទាំង១១ទីក្រុងរបស់សហរដ្ឋអាមេរិក រួមជាមួយនឹងកន្លែងប្រកួតចំនួន៣នៅម៉ិកស៊ិក និងពីរកន្លែងនៅប្រទេសកាណាដា។ វា​ជា​លើក​ដំបូង​ដែល​ប្រទេស​ចំនួន​បី​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​នេះ។

កីឡដ្ឋាន Azteca ក៏នឹងក្លាយជាកន្លែងដំបូងគេដែលមានការប្រកួត World Cup ចំនួន៣ដាច់ដោយឡែកពីគ្នាផងដែរ។Pasadena Rose Bowl របស់ Los Angeles ដែលជាម្ចាស់ផ្ទះការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ១៩៩៤មិនត្រូវបានរាប់បញ្ចូលនោះទេ។

កីឡដ្ឋានទាំង១១នៅសហរដ្ឋអាមេរិកគឺជាកន្លែងសម្រាប់ក្រុម NFL និងរួមបញ្ចូលកីឡដ្ឋាន New York Giants’ MetLife និងកីឡដ្ឋាន SoFiដែលសាងសង់ក្នុងតម្លៃ៥ពាន់លានដុល្លារដែលរៀបចំព្រឹត្តិការណ៍ Super Bowl នៅឆ្នាំនេះ។

កន្លែងទាំង២គឺជាគូប្រជែងដើម្បីធ្វើម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០២៦ ប៉ុន្តែប្រធាន FIFA លោក Gianni Infantino បាននិយាយថា ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកនឹងចំណាយពេលរបស់ពួកគេជាមួយនឹងការសម្រេចចិត្តនោះ។

គាត់បាននិយាយនៅលើទូរទស្សន៍ Fox Television ថា នៅតែមានការពិភាក្សាមួយចំនួនដែលត្រូវបន្ត ហើយយើងនឹងជ្រើសរើសទីក្រុងល្អបំផុតសម្រាប់ការបើក និងវគ្គផ្តាច់ព្រ័ត្រ។ ប៉ុន្តែ​រាល់​ការ​ប្រកួត​នឹង​ក្លាយ​ជា​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ World Cup នេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖