ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកណ្តាល អប់រំដល់សិស្សានុសិស្ស​ សរុបចំនួនម៉ូតូ១០គ្រឿង សិស្សានុសិស្ស១៥នាក់​ ស្រី០១នាក់ បេីកម៉ូតូលឿន​ និងកែបំពង់ស៊ីមាំងលឺ​ ហេីយបង្ហោះម៉ូតូ

ចែករំលែក៖

ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយស សូមធ្វេីការបំភ្លឺឆ្លេីយតបជូនសាធារណជន និងម្ចាស់គណនីហ្វេសប៊ុក សុំមិនបញ្ចេញឈ្មោះ​ ដែលបានរាយការណ៍ក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល​ មានខ្លឹមសារ៖​ ជំរាបសួរលោកពូស្នងការ នៅម្តុំភូមិមនោរម្យ​ ឃុំបែកចាន​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​ នៅចំណុចផ្លូវបេតុង​ មានក្មេងៗសិស្សសាលាបេីកម៉ូតូលឿន​ និងកែបំពង់ស៊ីមាំងលឺ​ ហេីយបង្ហោះម៉ូតូ​ ។ 

+ក្រោយពីទទួលបានព័ត៌មាននេះភ្លាម​ ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល​ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ​ ឈឿន​ សុចិត្ត​ ស្នងការនគរបាលខេត្តកណ្តាល​ ។ 

+ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល​ ដឹកនាំដោយលោកវរសេនីយ៍ឯក​ មាន​ សំណាង​ អធិការនគរបាលស្រុកអង្គស្នួល ​ធ្វេីការស្រាវជ្រាវឆ្លើយតប ជាលទ្ធផល៖

-នៅថ្ងៃសុក្រ​ ០៣រោច​ ខែជេស្ឋ​ ឆ្នាំខាល​ ចត្វាស័ក​  ព.ស២៥៦៦​ ត្រូវនឹងថ្ងៃទី១៧​ ខែមិថុនា​ ឆ្នាំ២០២២​ វេលាម៉ោង​០៨:០០នាទី​ លេីកំណាត់ផ្លូវបេតុង​លេខ៤២​ (បែកចាន-បាសិទ្ធ​)​ និងផ្លូវបេតុង​ ស្ថិតនៅភូមិមនោរម្យ ឃុំបែកចាន​ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល​ កម្លាំងសណ្ដាប់ធ្នាប់ចរាចរណ៍ស្រុក​ សហការជាមួយ​កម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀនស្រុក​ ​និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបែកចាន​ សរុបចំនួន១៣នាក់​ ដឹកនាំដោយ:

-លោកវរសេនីយ៍ទោ​ គឹម​ សំអាត​ អធិការរង​ 

-លោកវរសេនីយ៍ទោ​ ឆេង​ សុខងួន​ អធិការរង

+បានចុះអប់រំផ្សព្វផ្សាយ​ច្បាប់ចរាចរណ៍ផ្លូវគោក​ ច្បាប់ស្តីពីគ្រឿងញៀន​ ក្មេងទំនេីង​ និងច្បាប់ផ្សេងៗទៀត​ ដល់សិស្សានុសិស្ស​ សរុបចំនួនម៉ូតូ១០គ្រឿង សិស្សានុសិស្ស១៥នាក់​ ស្រី០១នាក់។ 

+ទិសដៅ:

-បន្តចាត់កម្លាំងឃ្លាំមេីល​ ក្នុងករណីមានសកម្មភាពល្មេីសច្បាប់​ សមត្ថកិច្ចនឹងអនុវត្តន៍តាមនីតិវិធី។ 

-បន្តសកម្មភាពចុះអនុវត្តន៍​ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក​ ច្បាប់ស្តីពីគ្រឿងញៀន​ ក្មេងទំនេីង​ និងច្បាប់ផ្សង​ៗ ឱ្យបានញឹកញាប់​។ 

 អាស្រ័យហេតុនេះ​ សូមសាធារណជនដែលប្រេីប្រាស់បណ្តាញទំនាក់ទំនងសង្គម​មេត្តាជ្រាប​៕

ដោយ ៖ សិលា


ចែករំលែក៖