ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខេត្តព្រះសីហនុសហការជាមួយសមត្ថកិច្ចខេត្តកណ្តាល បង្ក្រាបបាន ករណីជួញដូរអាវុធខុសច្បាប់

ចែករំលែក៖

ខេត្តព្រះសីហនុ-ខេត្តកណ្តាល៖ បន្ទាប់ពីសមត្ថកិច្ចនគរបាលខេត្តសីហនុធ្វើការបង្ក្រាបករណីជួញដូរអាវុធដោយគ្មានការអនុញ្ញាតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុរួចមក បានធ្វើការស៊ើបអង្កេតស្រាវជ្រាវរហូតដល់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតនៅវេលាម៉ោង៩៖១០នាទីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្ទះជនសង្ស័យដែលស្ថិតនៅក្នុងបុរីទួលសង្កែ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្ដកណ្ដាល ។

    សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើឈ្មោះយិន ថារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងដែក មានទីលំនៅក្នុងបុរីទួលសង្កែ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្ដកណ្ដាល។

   សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងទៀតថាក្រោយពីឃាត់ខ្លួនជនសង្ស័យរួចមក សមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមានអាវុធចំនួន៣ដើមគឺ៖

១.អាវុធខ្លីម៉ាកGlook19លេខBPRV205 

២.អាវុធខ្លីម៉ាកGlook លេខEVO403  

៣.អាវុធវែងម៉ាក CZ SCORPION EVO3A1

៣.បំពង់ខ្ទប់សំឡេងចំនួន១០

៤ គ្រាប់កាំភ្លើងខ្លីប្រភេទ9mm ចំនួន៤២៦គ្រាប់

៥.បង់ចំនួន០៦ (ខ្លីចំនួន០៤ វែងចំនួន០២)

៦.សម្ភារជួសជុលអាវុធមួយចំនួន

    បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងចាប់យកខាងលើបានប្រគល់ជូនអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ដោយ៖ ស សម


ចែករំលែក៖