ខេត្តកំពង់ឆ្នាំង៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី២០ ខែមិថុនា ឆ្នាំ២០២២នេះថា៖ មានករណីភ្លៀងផ្គររន្ទះ បណ្ដាលឱ្យមានកើតករណីគ្រោះថ្នាក់ធម្មជាតិរន្ទះបាញ់នៅស្រុកចំនួន០២គឺស្រុករលាប្អៀរ ស្រុកទឹកផុស កាលពីរសៀលថ្ងៃអាទិត្យ ទី១៩ ខែមិថុនាម្សិលមិញនេះ។
សូមបញ្ជាក់ថាស្រុករលាប្អៀរ មានចំនួន២លើក នៅឃុំព្រៃមូលនិងឃុំរលាប្អៀរ នៅភូមិព្រៃមូល ឃុំព្រៃមូល រន្ទះបាញ់បណ្តាលអោយឈ្មោះ សូ យឺន ភេទស្រី អាយុ៧៦ឆ្នាំ របួសសន្លប់បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែខេត្តកំពង់ឆ្នាំង និងស្លាប់គោឈ្មោលមួយក្បាល ពេលដែលជនរងគ្រោះទៅឃ្វាលគោនៅវាលស្រែ ។រីឯ នៅភូមិអូរតានេស ឃុំរលាប្អៀរ រន្ទះបាញ់បណ្ដាលឱ្យស្លាប់មនុស្សម្នាក់ ឈ្មោះ ស្មាន យ៉េប ភេទប្រុស អាយុ២៦ឆ្នាំជនជាតិចាម ពេលដែលជនរងគ្រោះទៅឃ្វាលគោនៅវាលស្រែ ។
ចំណែកឯនៅស្រុកទឹកផុស មានចំនួន០១លើក នៅភូមិចំបក់ប្រាសាទ ឃុំក្រាំងស្គារ រន្ទះបាញ់បណ្ដាញឲ្យស្លាប់មនុស្សម្នាក់ឈ្មោះ ខ្វែក សុក ភេទប្រុស អាយុ២៤ឆ្នាំ ពេលដែលជនរងគ្រោះជិះម៉ូតូទៅវាលស្រែ ។
សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ អារុណរះ