ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ដេកស្លាប់នៅដីឡូត៍មួយកន្លែងបង្កការភ្ញាក់ផ្អេីលទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ​៖​ ស្ត្រីម្នាក់ជាអ្នករេីសអេតចាយដោយសារតែមានជំងឺប្រចាំកាយច្រេីនមុខគ្មានលទ្ធភាពមេីលជំងឺបានដេករហូតស្លាប់ក្នុងដីឡូត៍មួយកន្លែង​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង​៨ព្រឹកថ្ងៃទី​២១ខែ​មិថុនា​ឆ្នាំ​ ២០២២​នៅ​ចំណុច​ ដីឡូត៍​ ភូមិ​ទួល​ពង្រ​ សង្កាត់​ចោមចៅ​ទី​១​  ខណ្ឌ​ពោធិ៍​សែនជ័យ​   

​ ជនរងគ្រោះ​ឈ្មោះ​ វឿន​ ភេទ​ស្រី​អាយុ​៣៧ឆ្នាំមុខ​រេី​សអេតចាយ​  មាន​ស្រុក​កំណើត​ភូមិ​ បឹង​ព្រះ​ ស្រុក​បាភ្នំ​ ខេត្ត​ ព្រៃវែង​  បច្ចុប្បន្ន​ ស្នាក់​នៅ​ កន្លែង​កើត​ហេតុ​ ខាងលេី​។ 

តាម​ករ​បំភ្លឺ​របស់​ ប្ដី​ ជនរងគ្រោះ​ ឈ្មោះ​ យេង​ ភា​  បាន​ឱ្យដឹងថា​នៅ​មុនពេល​កេីតហេតុ​  ប្រពន្ធ​ របស់​គាត់​ មាន​អាការៈ​ ហេវហត់​ ទឹងទ្រូង​ ហូបអីមិនបាន​ ហេីយ​មាន​ ជំងឺ​ប្រចាំ​កាយ​ ជាច្រើន​មុខ​  រហូត​ ដល់​វេលា​ម៉ោង​កេីតហេតុ​ ប្រពន្ធ​ របស់​គាត់​បាន​ ដាច់​ ខ្យល់​ស្លាប់​ តែម្ដង។  សូម​ បញ្ជាក់​ថា​  ជនរងគ្រោះ​ ជាមនុស្ស​ ញៀន​ស្រាថ្នាំ​ ហេីយ​ពុំសូវ​ហូបបាយ​នោះទេ​ តែងតែផឹកស្រាស្រវឹង​ជាប្រចាំ។    តាម​កា​ពិនិត្យ​  និង​ កោសល្យវិច័យ​ នគរបាល​ ជំនាញបាន​ឱ្យដឹងថា​  ជនរងគ្រោះ​ស្លាប់​  ដោយសារ​ ជំងឺ​រាំរ៉ៃ  ប្រចាំ​កាយ​  ពិត​ប្រាកដ​មែន​   បច្ចុប្បន្ន​ សព​ត្រូវ​បាន​នគរបាល​ ប្រគល់​ ទៅ​ឱ្យ​ ក្រុម​គ្រួសារ​  យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ នៅ​ស្រុក​កំណើត​៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖