ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់តុលាការ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ជនត្រូវចោទម្នាក់ត្រូវកម្លាំងអាវុធហត្ថស្រុកភ្នំព្រឹកឃាត់ខ្លួនដោយអនុវត្តន៍តាមដីកាបង្គាប់ឱ្យនាំខ្លួន លេខ២៥៣ ត.ព្រ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ របស់លោក គី ទីម៉េង ចៅក្រមស៊ើបសួរ​ នៃ​សាលាដំបូងខេត្តបាត់ដំបង ដោយបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទ។ ការឃាត់ខ្លួនជនត្រូវចោទខាងលើនេះនៅថ្ងៃទី២០ ខែ​មិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង០៧និង៣០នាទី។

 សមត្ថកិច្ចបានឱ្យដឹងថា ជនត្រូវចោទមានឈ្មោះ​ សុខ រិទ្ធដា ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្ននៅភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារការកាត់អវយវៈឬពិការរភាព ដែលប្រព្រឹត្តនៅចំណុចក្រុមទី១ ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ ខែឧសភា  ឆ្នាំ២០២១ តាមមាត្រា២២៣ នៃក្រមព្រហ្មទណ្ឌ។ 

ជនត្រូវចោទខាងលើក្រោយពីឃាត់ខ្លួនបច្ចុប្បន្នត្រូវបានកម្លាំងជំនាញកំពុងរៀបចំសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖