ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្វាយរៀងចុះត្រួតពិនិត្យនិងផ្អាកលើការសាងសង់របងនៅក្នុងតំបន់អភិរក្សប្រាសាទបាសាក់ស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មន្ត្រីមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្វាយរៀង និងសមត្ថកិច្ចដែលពាក់ព័ន្ធបានចុះត្រួតពិនិត្យនិងផ្អាកលើការសាងសង់របង(ជាសំណង់រឹង)នៅក្នុងតំបន់អភិរក្សប្រាសាទបាសាក់ស្រុកស្វាយជ្រំ។

   ការចុះផ្អាកនេះធ្វើឡើងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ដឹកនាំដោយលោកស្រី ឥន្ទ ណាគ្រី ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្វាយរៀង ដោយមានការចូលរួមសហការពីលោកមេឃុំបាសាក់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ លោកមេភូមិបាសាក់និងភូមិពោធិ៍រស់ ស្ថិតក្នុងឃុំបាសាក់ ស្រុកស្វាយជ្រំ។

    ក្នុងឱកាសនោះលោកស្រីប្រធានមន្ទីរបានបើកកិច្ចប្រជុំដោយមានការចូលពីម្ចាស់សំណង់ ដោយលោកស្រីបានធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីច្បាប់កិច្ចការពារបេតិកភណ្ឌនិងអប់រំណែនាំឱ្យម្ចាស់សំណង់រុះរើបង្គោលរបងដែលបានធ្វើរួចចេញ និងធ្វើកិច្ចសន្យាមិនឱ្យមានការសាងសង់បន្តទៀត ប៉ុន្តែអាចអាស្រ័យផលលើដីស្រែរបស់ខ្លួនបាន និងសំណូមពរដល់អាជ្ញាធរដែនដីនិងអ្នកពាក់ព័ន្ធជួយផ្សព្វផ្សាយនិងទប់ស្កាត់នូវការរំលោភបំពាននានាក្នុងតំបន់អភរិក្សនេះផងដែរ។

    សូមបញ្ជាក់ថា ការចុះពិនិត្យផ្ទាល់ក្រុមការងារឃើញថាមានការសាងសង់បង្គោលរបងថ្មចំនួន១២បង្គោល អណ្តូងស្នប់ ក្យូសលក់ដូរមួយចំនួន និងបង្គន់អនាម័យ(ប្រក់សង្ក័សី) ៕

ដោយ៖យឹម សុថាន


ចែករំលែក៖