ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីការពារជាតិជប៉ុន ជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យលោក គីស៊ី ណូប៊ុអូ (KISHI Nobuo) រដ្ឋមន្ដ្រីការពារជាតិជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន នៅវិមានសន្តិភាព។

សូមបញ្ជាក់ថា វត្តមានរបស់លោក គីស៊ី ណូប៊ុអូ នៅកម្ពុជានាពេលនេះ ដើម្បីបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន។

ក្នុងដំណើរបំពេញទស្សនកិច្ចជាលើកដំបូងនៅកម្ពុជានេះ នៅថ្ងៃទី២១ ខែមិថុនា ម្សិលមិញ លោករដ្ឋមន្ត្រីការពារជាតិជប៉ុន ក៏បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរ៕

ដោយ​៖ស​ តារា​


ចែករំលែក៖