ប្រធានាធិបតីពូទីន បានលើកឡើងពីពេលវេលាដែលទីក្រុងមូស្គូដាក់ពង្រាយប្រព័ន្ធកាំជ្រួចមីស៊ីលអន្តរទ្វីប Sarmat ដែលអាចបំពាក់ក្បាលគ្រាប់បរមាណូបានដល់១០គ្រាប់ ។
នៅថ្ងៃទី២១ ខែមិថុនា ប្រធានាធិបតីពូទីន បានបញ្ជាក់ថា «តាមគម្រោងនៅចុងឆ្នាំនេះ ប្រព័ន្ធមីស៊ីលអន្តរទ្វីប Sarmat នឹងដាក់ពង្រាយឱ្យបំពេញភារកិច្ចក្នុងការធ្វើសង្គ្រាម ។ មីស៊ីលនេះបានសាកល្បងដោយជោគជ័យកាលពីខែមេសាឆ្នាំ២០២២កន្លងមក ។ ការដាក់ពង្រាយមីស៊ីលដ៏ខ្លាំងនេះ នឹងធ្វើឱ្យសត្រូវរបស់រុស្ស៊ីត្រូវតែពិចារណាឡើងវិញ ពីសកម្មភាពប្រឈមមុខជាមួយទីក្រុងមូស្គូ ។
ការសាកល្បងនាពេលកន្លងមកនៃមីស៊ីល Sarmat បានធ្វើឱ្យក្រុមអ្នកស៊ើបអង្កេតបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីការប្រឈមមុខដោយអាវុធបរមាណូរវាងរុស្ស៊ីនឹងប្រទេសលោកខាងលិច។ មីស៊ីលនេះគឺជាវត្ថុការពារទឹកដីរុស្ស៊ីយ៉ាងមានប្រសិទ្ធភាពទប់ស្កាត់រាល់ការគំរាមកំហែងពីប្រទេសលោកខាងលិច ក្នុងនោះមានអាមេរិកជាដើម។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ប្រសិនបើដល់ដំណាក់កាលចាំបាច់ត្រូវតែប្រើប្រាស់មីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូរហូតដល់១០នេះ តំបន់អឺរ៉ុបទាំងមូលនឹងត្រូវរលាយជាមិនខាន ៕ ដោយ៖ ធីរីណា
រូបថត៖ Reuters