ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចផ្តន្ទាទោសលើឈ្មោះ CHEN KEXI ដាក់ពន្ធនាគារ២៥ឆ្នាំ ពិបទដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២២ បានសម្រេចធ្វើការប្រកាសសាលក្រមផ្តន្ទាទោសលើឈ្មោះ CHEN KEXI ភេទប្រុស ជនជាតិចិន កើតឆ្នាំ១៩៨១ កាន់លិខិតឆ្លងដែនលេខ EB2396631 ស្នាក់នៅក្នុងបន្ទប់ ២០៥ អាផាត់មិនវិមាឯករាជ្យ ផ្លូវ១២៤ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ដាក់ពន្ធនាគារចំនួន២៥ឆ្នាំ ពិន័យ៥០លានរៀលបង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ. ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ កំណត់បានមុខសញ្ញាមេខ្លោងម្នាក់ឈ្មោះ CHEN KEXI ភេទប្រុស ជនជាតិចិន កើតឆ្នាំ១៩៨១ កាន់លិខិតឆ្លងដែនលេខ EB2396631 ស្នាក់នៅក្នុងបន្ទប់ ២០៥ អាផាត់មិនវិមានឯករាជ្យ ផ្លូវ១២៤ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ និងចាប់យកវត្ថុតាងបាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១២០.២៧ក្រាម បន្ថែមទៀត ដោយលាក់បង្កប់ក្នុងចម្លាក់ឈើ រូបដំរីចំនួន២ និងដំបងឈើ ២កំណាត់ ៣គូ។

សូមបញ្ជាក់ថា ជនជាប់ចោទត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី១១ខែមករាឆ្នាំ២០២១៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖