ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជាមួយ អឌ្ឍចន្ទក្រហមអាហ្កានីស្ថាន ចំពោះគ្រោះថ្នាក់ធម្មជាតិដោយគ្រោះរញ្ជួយដី កម្រិត៦.១ រ៉ិចទ័រ

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជាមួយ អឌ្ឍចន្ទក្រហមអាហ្កានីស្ថាន ចំពោះគ្រោះថ្នាក់ធម្មជាតិដោយគ្រោះរញ្ជួយដី កម្រិត៦.១ រ៉ិចទ័រ ដែលបានធ្វើឱ្យមានមនុស្សស្លាប់ ជាង១ពាន់នាក់ និងរបួសជាង ១.៥០០នាក់ និងមានមនុស្សជាច្រើននាក់ទៀតកំពុងបាត់ខ្លួន និងបាត់បង់ផ្ទះសម្បែង។ នេះបើយោងតាម ផ្ញើសារលិខិតចូលរួមរំលែកទុក្ខជាមួយ អឌ្ឍចន្ទក្រហមអាហ្កានីស្ថាន ដែលអង្គភាព មជ្ឈមណ្ឌល សារព័ត៌មាន “នគរវត្ត” ទទួលបាន នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។ 

សូមបញ្ជាក់ថា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងផ្ញើរសារចូលរួមមរណះទុក្ខ និងជួយឧបត្ថម្ភ ថវិកា ដល់ប្រទេសមួយចំនួន ដែលជួបគ្រោះធម្មជាតិផ្សេងៗ ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលរងគ្រោះ ក៏ដូចជួបនូវបញ្ហាផ្សេងៗក្នុងក្របខណ្ឌទូទាំងប្រទេស ៕

.

ដោយ ៖ សិលា


ចែករំលែក៖