ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២២ បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងព្រឹត្តិការណ៍ នៃកិច្ចសន្ទនាជាន់ខ្ពស់នៃថ្នាក់ដឹកនាំប្រ៊ីកបូក (BRICS Plus) ស្ដីពីការអភិវឌ្ឍសកល ក្រោមមូលបទ «លើកកម្ពស់ភាពជាដៃគូអភិវឌ្ឍសកល សម្រាប់យុគ្គសម័យថ្មី ដើម្បីរួមគ្នាអនុវត្តរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព »។
កិច្ចសន្ទនានេះ ត្រូវបានដឹកនាំដោយលោក ស៊ី ជីនពីង និងមានការអញ្ជើញចូលរួមដោយប្រមុខរដ្ឋ/រដ្ឋាភិបាល មកពីប្រទេសប្រេស៊ីល រុស្ស៉ី ឥណ្ឌា និងអាហ្វ្រិកខាងត្បូង ប្រទេសដែលមានសេដ្ឋកិច្ចលេចធ្លោ (BRICS) និងប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនទៀត។
សុន្ទរកថាគន្លឹះក្នុងកិច្ចសន្ទនាដ៏មានសារៈសំខាន់នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងផ្តោតលើចំណុចសំខាន់ៗរួមមាន៖ ការស្តារសេដ្ឋកិច្ចទ្បើងវិញក្រោយវិបត្តិកូវីដ-១៩ ការបន្តដាក់សម្ពាធលើបរិយាកាសសន្តិសុខសកល សន្តិសុខស្បៀង និងសារសំខាន់នៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិដោយផ្អែកលើវិធានច្បាប់។
សម្តេចតេជោ ក៏បានគូសបញ្ជាក់ផងដែរពីផែនការស្តារសេដ្ឋកិច្ចទ្បើងវិញក្រោយវិបត្តិកូវីត-១៩ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងដំណើរការចាកចេញដោយរលូនពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) និងដើម្បីសម្រេចជោគជ័យលើគោលដៅអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាព៕
ខាងក្រោមនេះ គឺជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ដែលបានថ្លែងក្នុងកិច្ចសន្ទនាកម្រិតកំពូលនៃប្រទេស «BRICS Plus»៖
ដោយ៖ សហការី