ព័ត៌មានទាន់ហេតុការណ៍៖

IOC មិនទាន់សម្រេចចិត្តឱ្យមានវិញ្ញាសាកីឡាប្រដាល់រួមបញ្ចូលនៅ Los Angeles សម្រាប់ឆ្នាំ២០២៨នៅឡើយទេ

ចែករំលែក៖

គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ (IOC) បានអះអាងថា ​នៅ​មិន​ទាន់​សម្រេច​ថា ​តើ​ប្រដាល់​នឹង​មាន​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា Los Angeles ឆ្នាំ​២០២៨​ឬ​យ៉ាង​ណា​នោះ​ទេ។ វិញ្ញាសាប្រដាល់មិនស្ថិតនៅក្នុងកម្មវិធីដំបូងសម្រាប់កីឡាអូឡាំពិកឆ្នាំ២០២៨ទេ ប៉ុន្តែអាចត្រូវបានបន្ថែមប្រសិនបើជាត្រូវដោះស្រាយកង្វល់ខាងសីលធម៌។

បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិរបស់ IOC សហព័ន្ធបាននិយាយថា ការដាក់បញ្ចូលកីឡានេះនឹងត្រូវបាន “ពិភាក្សានៅដំណាក់កាលក្រោយ”។ការស៊ើបអង្កេតឯករាជ្យមួយបានឲ្យដឹងថា កីឡាចាំបាច់ត្រូវចាត់វិធានការលើបញ្ហាក្រមសីលធម៌ ដើម្បីធានាអនាគតអូឡាំពិករបស់ខ្លួន។

របាយការណ៍មួយដែលបានចែករំលែកកាលពីថ្ងៃចន្ទបានរកឃើញ “វប្បធម៌ប្រវត្តិសាស្ត្រនៃការប្រកួតប្រជែង” រួមទាំងនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុង Rio ឆ្នាំ២០១៦ផងដែរ។ បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃសុក្រ IOC បានបង្ហាញថា កីឡាប្រដាល់អាចនឹងត្រូវបានបញ្ចូលក្នុងកម្មវិធីកីឡាអូឡាំពិក Los Angeles ឆ្នាំ២០២៨ នឹងត្រូវពិភាក្សានៅដំណាក់កាលបន្ទាប់” ។

IOC បានបន្ថែមថា ស្ថាប័នគ្រប់គ្រងសាកល សមាគមប្រដាល់អន្តរជាតិនឹងមិនត្រូវបានអនុញ្ញាតឱ្យដំណើរការការប្រកួតប្រដាល់នៅប៉ារីសឆ្នាំ២០២៤ ឬវគ្គជម្រុះសម្រាប់ការប្រកួតទាំងនោះ ដែលជាការសម្រេចម្តងទៀតនៃការសម្រេចចិត្តស្រដៀងគ្នានេះដែលបានធ្វើឡើងមុនការប្រកួតកីឡានាទីក្រុងតូក្យូ។

សេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា “ការសម្រេចចិត្តគឺផ្តោតលើអត្តពលិក និងតម្រូវការក្នុងការផ្តល់នូវភាពប្រាកដប្រជាលើការប្រកួតកីឡាអូឡាំពិក និងលក្ខណសម្បត្តិដែលនឹងមាននៅក្នុងការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤ ករណីនេះក៏ជាការដោះស្រាយបញ្ហាបន្ត និងពាក់ព័ន្ធយ៉ាងខ្លាំងរបស់ IBA ដូចជាអភិបាលកិច្ច និងប្រព័ន្ធអាជ្ញាកណ្តាល និងប្រព័ន្ធវិនិច្ឆ័យ”។

ក្រុមប្រឹក្សាភិបាលក៏បានអនុម័តកម្មវិធីសម្រាប់កីឡាអូឡាំពិករដូវរងា Milan Cortina ក្នុងឆ្នាំ២០២៦ផងដែរ។ កម្មវិធីនេះរួមបញ្ចូលចំនួនកំណត់ត្រានៃព្រឹត្តិការណ៍ស្ត្រីដែលមាន៥០ ហើយនឹងមានការចូលរួមរបស់ស្ត្រីខ្ពស់បំផុតសម្រាប់ការប្រកួតរដូវរងាគឺ៤៧%

ការផ្លាស់ប្តូររួមមានព្រឹត្តិការណ៍ចំនួនក្នុងការឡើងភ្នំជិះស្គី ដែលជាកីឡាអូឡាំពិកថ្មីដែលពាក់ព័ន្ធនឹងការជិះស្គីឡើងភ្នំ និងចុះចំណោតក្នុងការប្រណាំងមួយ។ ជាមួយគ្នានេះក៏នឹងមានព្រឹត្តិការណ៍ក្រុមចម្រុះវិញ្ញាសាវាយគូស្ត្រី និងវិញ្ញាសាវាយគូបុរសដាច់ដោយឡែកពីគ្នា,វិញ្ញាសាជិះស្គីសេរីបុរស និងនារី ជិះស្គីលោតលើភ្នំធំរបស់ស្ត្រី

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖