ភ្នំពេញ៖ ដោយបានទទួលការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរង ទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ និងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារសម្រាប់ខែកក្កដា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោកអធិការរង នាយ-នាយរងផ្នែក នាយប៉ុស្តិ៍ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
នាឱកាសនោះដែរ លោកស្នងការរង ក៏បានអញ្ជើញប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ព្រមទាំងឧបត្ថម្ភថវិកាដើម្បីចូលរួមកសាងអគាររដ្ឋបាលថ្មីបន្ថែម របស់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដែលមានគម្រោងសាងសង់ នាពេលដ៏ឆាប់ខាងមុខនេះ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ និងលោកវរសេនីយ៍ឯក យ៉ែម នៅ ស្នងការរង ទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ រួមជាមួយលោកវរសេនីយ៍ទោ លៀក ចាន់រាប់សា អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារសម្រាប់ខែកក្កដា ឆ្នាំ២០២២។
ក្នុងកិច្ចប្រជុំនោះដែរ មានការចូលរួមពីលោក-លោកស្រីអធិការរង លោកនាយ នាយរងផ្នែក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ៕
ដោយ៖ស តារា