ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃសៅរ៍ទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ បានបង្ហាញពីផ្លាកសញ្ញាស្វែងយល់ច្បាប់ចរាចរណ៍ តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន ប្រសិនជួបស្ថានភាពដូចក្នុងរូបតំណាងខាងក្រោមនេះ?
ក្រសួងសាធារណការ បានឱ្យដឹងទៀតថា អ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ជៀសវាងការបង្កគ្រោះថ្នាក់ និងការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ។
ក្រសួងបន្ថែមថា តើអ្នកមានដឹងទេថាផ្លាកសញ្ញាដែលមានរាងមូល ផ្ទៃខាងក្នុងមានពណ៌ខៀវ និងមានឆ្នូតក្រហមកាត់បញ្ឆិតពីស្ដាំឡើងទៅឆ្វេង មានអត្ថន័យបែបណា?
ផ្លាកសញ្ញាហាមចត (NO PARKING)៖ ផ្លាកសញ្ញាដែលមានរាងមូល មានជាយខាងក្រៅស្ដើងមានពណ៌ស ជាយខាងក្នុងក្រាស់មានពណ៌ក្រហមក្រាស់ ផ្ទៃខាងក្នុងមានពណ៌ខៀវ និងមានឆ្នូតក្រហមកាត់បញ្ឆិតពីស្ដាំឡើងទៅឆ្វេងនេះ ហាមចតចំពោះយានជំនិះគ្រប់ប្រភេទ ប៉ុន្តែអ្នកបើកបរអាចឈប់ដាក់មនុស្ស ឬទំនិញឡើងចុះក្នុងរយៈពេលចាំបាច់។
បងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ក្នុងករណីឃើញមានផ្លាកសញ្ញាខូចខាត ឬដួលរលំ ដើម្បីអាចឱ្យមន្រ្តីជំនាញអាចពិនិត្យ និងដោះស្រាយបានទាន់ពេលវេលា៕

ដោយ៖សហការី
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច