ខេត្តបាត់ដំបង៖ មនុស្សប្រុសស្រីចាស់ក្មេងសរុបចំនួន ០៩នាក់ ត្រូវបានកម្លាំងនគរបាលស្រុកបវេល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាប់ឃាត់ខ្លួនបញ្ជូនមកសាកសួរ ក្រោយធ្វើការបង្រ្កាបក្នុងករណីលេងល្បែងស៊ីសងខុសច្បាប់។ នេះបេីយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី២៥ ខែមិថុនា ឆ្នាំ២០២២។
របាយការណ៍ដដែល បន្តថា លោកវរសេនីយ៍ឯក សុខ សារិន អធិការដ្ឋាននគរបាលស្រុកបវេល កាលពីថ្ងៃទី២៤ ខែមិថុនាម្សិលមិញនេះ បានដឹកនាំកម្លាំងចុះបង្ក្រាបល្បែងស៊ីសង(អាប៉ោង)ចំនួន០១ករណី នៅចំណុចក្រុមទី១៨ភូមិសួនស្លា ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចបានឃាត់ខ្លួនបាននាក់ លែងល្បែងចំនួន០៩ នាក់និងដកហូតបាន៖
-ម៉ូតូចំនួន០៣គ្រឿង
-កម្រាលបាញ់អាប៉ោងចំនួន០១
-ចានបាញ់អាប៉ោងចំនួន០១
-គម្របចានអាប៉ោងចំនួន០១។
បច្ចុប្បន្ននគរបាលស្រុក កំពុងកសាងសំណុំរឿងបញ្ជូន មកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធីច្បាប់៕
ដោយ៖សហការី