ព័ត៌មានទាន់ហេតុការណ៍៖

កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​សុខាភិបាល​ នៅព្រឹកថ្ងៃ​អាទិត្យ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០២២នេះ​ បានបង្ហាញពី​កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ​។ 

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៣០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។ 

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៧១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់។ 

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៩,៣៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។ 

-លើកុមារអាយុ ០៥ឆ្នាំ មាន ១៣៤,៥០% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់។ 

-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៦៩,៣៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់។ 

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់  មាន ៩៤,២៤%៕

ដោយ​៖សហការី​


ចែករំលែក៖