ភ្នំពេញ៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅខាងក្រោមរថយន្តខណៈកំពុងជិះម៉ូតូតាមដងផ្លូវទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតត្រូវរថយន្តកុងតឺន័របេីកមកពីក្រោយកិនកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្ដោយមហាវិថីចោមចៅ ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ វាសនា សីហា ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិក្បាលដំរី ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសជាជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង1E -3855 ធ្វេីដំណេីរតាមបណ្តោយមហាវិថីចោមចៅក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងទៀតមកពីក្រោយជិះទាក់ដៃចង្កូតគ្នាបណ្តាលឱ្យដួលទៅលើថ្នល់ត្រូវរថយន្តកុងតឺន័រពណ៌ស ពាក់ស្លាកលេខភ្នំពេញ3F-1728 ដែលបើកក្នុងល្បឿនលឿនមកពីក្រោយកិនអូសបណ្តាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុតែម្តង។ ក្រោយពេលកេីតហេតុតៃកុងរថយន្តបានចុះគេចខ្លួន ទៅបាត់។
បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវបាននគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញយកទៅ រក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះរង់ចាំ សាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖សុខាសែនជ័យ