ព័ត៌មានទាន់ហេតុការណ៍៖

Newcastle យល់ព្រមលើកិច្ចព្រមព្រៀងជាមួយ Lille សម្រាប់ខ្សែការពារហូឡង់ Sven Botman

ចែករំលែក៖

ក្លិបសារិកាព្រៃ Newcastle បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្លិបបារាំង Lille សម្រាប់ខ្សែការពារ Sven Botman របស់ហូឡង់អាយុក្រោម២១ឆ្នាំ។

ក្រុមរបស់លោក Eddie Howe បានព្យាយាមចុះហត្ថលេខាយកកីឡាករវ័យ២២ឆ្នាំរូបនេះក្នុងខែមករា ហើយប្រឈមមុខនឹងការប្រកួតប្រជែងពីក្លិបAC Milan។

ការផ្ទេរខ្សែការពារកណ្តាលសម្រាប់តម្លៃខ្លួនដែលគេជឿថា មានប្រហែល៣០លានផោនមានន័យថា លោក Howe បានជ្រើសរើសត្រឹមត្រូវនៅទូទាំងតំបន់ការពាររបស់គាត់ចាប់តាំងពីចូលកាន់តំណែងកាលពីខែវិច្ឆិកាឆ្នាំមុន។

កាលពីខែមករា គាត់បានចុះហត្ថលេខាលើខ្សែការពារកណ្តាលរបស់អង់គ្លេស Kieran Trippier និងខ្សែការពារកណ្តាល Dan Burn របស់ក្រុម Brighton ។

ខ្សែការពារស្លាបឆ្វេង Matt Targett ក៏បានមកដល់ក្នុងលក្ខខណ្ឌខ្ចីជើងពីក្រុម Aston Villa ផងដែរ ជាមួយនឹងការផ្លាស់ទៅលេងជាអចិន្ត្រៃយ៍។

អ្នកចាំទីសញ្ជាតិអង់គ្លេស Nick Pope បានចូលរួមជាមួយ Newcastle ពីក្រុម Burnley កាលពីដើមសប្តាហ៍នេះ។

កាលពីខែមេសាលោក Howe បាននិយាយថា នឹងមិនមែនជា “បដិវត្តន៍ដែលមនុស្សគ្រប់គ្នាគិតថាវានឹងមាន” នៅក្លិបនៅរដូវក្តៅនេះទេ។

គួរបញ្ជាក់ថា ការកាន់កាប់ក្លិប Newcastle ដែលគាំទ្រដោយអ្នកជំនួញជនជាតិអារ៉ាប៊ីសាអ៊ូឌីតក្នុងខែតុលា ឆ្នាំ២០២១ បានធ្វើឱ្យពួកគេក្លាយជាក្លិបមួយក្នុងចំណោមក្លិបដែលមានបំផុតនៅលើពិភពលោក ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖