ភ្នំពេញ៖ បើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រលប់ថ្ងៃអាទិត្យទី២៦ ខែមិថុនា ឆ្នាំ២០២២នេះថា៖ ជនសង្ស័យចំនួន៤៨នាក់(ស្រី២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៧ករណីទូទាំងប្រទេស នៅថ្ងៃទី២៦ ខែមិថុនានេះ ។ ដូច្នេះសូមនិយាយថាទេចំពោះគ្រឿងញៀន !
ក្នុងចំណោមជនសង្ស័យទាំងចំនួន៤៨នាក់ រួមមាន៖ ជួញដូរ ៧ករណី ឃាត់ ២០នាក់(ស្រី ១នាក់) ,ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៦នាក់(ស្រី ១នាក់) ,ប្រើប្រាស់ ៧ករណី ឃាត់ ២២នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៦ ខែមិថុនា រួមមាន៖ មេតំហ្វេតាមីន(Ice) ស្មើនឹង២៣,៨០ក្រាម និង១កញ្ចប់តូច ,កេតាមីន(Ke) ស្មេីនិង ០,៣៣ក្រាម ,អ៊ិចស្តាស៊ី(mdma) ស្មេីនិង ០,១២ក្រាម ។
លទ្ធផលខាងលើ ៧អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៥អង្គភាព
១ / មន្ទីរ៖ ជួញដូរ ៤ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១១នាក់ ស្រី ១នាក់ ចាប់យកIce ៤,៨៤ក្រាម, Ke ០,៣៣ក្រាម និងMDMA ០,១២ក្រាម។
២ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៣ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។
៤ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ រក្សាទុក ១ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១១,១៧ក្រាម និង១កញ្ចប់តូច។
៥ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១០នាក់ ស្រី ១នាក់ ចាប់យកIce ៤,១៧ក្រាម។
កងរាជអាវុធហត្ថ ៖ ២អង្គភាព
១ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២,២៦ក្រាម។
២ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៩នាក់ ចាប់យកIce ១,៣៦ក្រាម ៕
ដោយ៖សហការី(រូបភាព៖ ឯកសារ)