ខេត្តបាត់ដំបង៖ បើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី២៧ ខែមិថុនា ឆ្នាំ២០២២នេះថា៖ មានករណីឃាតកម្មមួយកើតឡើងនៅចំណុចភូមិតាថុក ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំដំបង កាលពីវេលាម៉ោង ០៨យប់ថ្ងៃទី២៦ ខែ មិថុនាឆ្នាំ២០២២ ដែលបង្កឡេីងដោយជនសង្ស័យចំនួន០៣នាក់បានយកកៅអីជ័រ វាយទៅលើជនរងគ្រោះឈ្មោះ ណែម ប៊ុនរិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ រស់ នៅភូមិតាថុក ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង(ចំក្បាលនិងក )ហេីយបានស្លាប់ ក្រោយពេលបញ្ជូនយកទៅសង្គ្រោះនៅមណ្ឌលសុខភាពឃុំធិបតី ។
របាយការណ៍ដដែលបន្តថា ក្រោយពេលកើតហេតុភ្លាមអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌលោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានដឹកនាំធ្វេីការស្រាវជ្រាវភ្លាមៗ រហូតឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ វែង វី ភេទប្រុស អាយុ២៤ឆ្នាំរស់នៅ ភូមិកន្ទួតឃុំធិបតីស្រុកគាស់ក្រឡខេត្តបាត់ដំបង។
ចំពោះមូលហេតុដែលឈានដល់ការប្រព្រឹត្តបែបនេះគឺដោយសារផឹកស៊ី ទាស់ពាក្យសម្តីគ្នាព្រោះជំពាក់ប្រាក់ពេលលេងបាល់ទះជាមួយគ្នា។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងស្រាវជ្រាវស្វែងរកជនសង័្សយផ្សេងទៀតដែលរត់គេចខ្លួន។ រីឯជនសង័្សយខាងលេីនេះ សមត្ថកិច្ចជំនាញបានរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមច្បាប់៕
ដោយ៖សហការី