ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាល​ក្រុងព្រះសីហនុ ដាក់​ឱសានវាទត្រឹម​ថ្ងៃទី​៧ កក្កដា ខាងមុខនេះ! ឱ្យ​រុះរើ​កន្លែង​លក់ដូរ តាម​ឆ្នេរសមុទ្រ និង​ផ្លូវ​សាធារណៈ​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖​ រដ្ឋបាល​ក្រុងព្រះសីហនុ ដាក់​ឱសានវាទ ឲ្យ​រុះរើ កន្លែង​លក់ដូរ តាម​ឆ្នេរសមុទ្រ និង​ផ្លូវ​សាធារណៈ ត្រឹម​ថ្ងៃទី​៧ កក្កដា ខាងមុខនេះ ។ ឱសានវាទ​នេះ បាន​ត្រូវ​ប្រកាស​ផ្សាយ តាម​សេចក្តីជូនដំណឹង​មួយ របស់​សាលា ក្រុងព្រះសីហនុ ដល់​អ្នកលក់ដូរ គ្មាន​សណ្តាប់ធ្នាប់ នៅតាម​បណ្តោយ​ឆ្នេរសមុទ្រ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២២ នេះ​។​

​នៅក្នុង​សេចក្ដី​ជុន​ដំណឹង​នោះ រដ្ឋបាល​ក្រុងព្រះសីហនុ បាន​ហាមឃាត់ មិន​ឲ្យ ពលរដ្ឋ អ្នកលក់ដូរ ដាក់​តុ កៅអី និង​ដាក់​ចង្ក្រាន​ដាំ​ស្ល ម្ហូបអាហារ លក់ដូរ​តាម ឆ្នេរ​សាធារណៈ ឬក៏​តាមផ្លូវ​ក្បែរ​ឆ្នេរសមុទ្រ ដើម្បី​រក្សាទុក​បរិស្ថាន​អនាម័យ ជូន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ដើរលេង​កម្សាន្ត ។​

​បើតាម​មន្ត្រីរដ្ឋបាល​ក្រុងព្រះសីហនុ បាន​បញ្ជាក់ថា អាជ្ញាធរ​ក្រុងព្រះសីហនុ ទុកពេល​ឲ្យ បងប្អូន​ប្រជាពលរដ្ឋ ដែល​ដាក់​តុ ដាក់​កៅអី និង​ដាក់​ចង្ក្រាន​ដាំ​ស្ល ម្ហូបអាហារ នៅលើ​ឆ្នេរ សាធារណៈ ឬ​តាមផ្លូវ​ក្បែរ​ឆ្នេរសមុទ្រ រុះរើ​សម្អាត​ឡើងវិញ ក្នុងនោះ​យ៉ាងយូរ ត្រឹម​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២២ អាជ្ញាធរ នឹង​ចុះ​អនុវត្តន៍ វិធានការ​រដ្ឋបាល ដើម្បី​ថែរក្សា​បរិស្ថាន សណ្ដាប់ធ្នាប់ និង​សោភ័ណភាព​ឆ្នេរ ឡើងវិញ​ហើយ​៕

ដោយ​៖សហការី​


ចែករំលែក៖