ភ្នំពេញ ៖ នៅយប់ថ្ងៃអាទិត្យ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២០:៣០នាទីដល់ម៉ោង២២:៣០នាទី ដោយយោងស្មារតីកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ និងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដាក់កម្លាំងសរុប ចំនួន៣៥នាក់ ចុះត្រួតពិនិត្យរដ្ឋបាល និងប្រចាំការ ដើម្បីត្រួតពិនិត្យអ្នកលក់ដូរនៅលើដងផ្លូវធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងក្មេងទំនើង ជួបជុំពពាក់ពពូន ផឹកស៉ី ជក់បារី ដែលតែងតែបង្កើតរឿងការវាយតប់កាប់ចាក់បង្ករបួសស្នាម ស្ថិតនៅលើសួនច្បារវត្តបុទុមវតី ( ទីបញ្ជាការស្រាលត្រង់ចំណុចមុខវាលហង្ស ) ស្ថិតនៅមហាវិថីសុធារស ភូមិ១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជាលទ្ធផល ៖ នៅលើដងផ្លូវសាធារណៈ និងលើសួនច្បារវត្តបទុមវតី មានស្ថានភាពស្ងប់ស្ងាត់ល្អប្រសើរ និងមិនមានអ្វីគួរឲ្យកត់សម្គាល់នោះទេ ៕
ដោយ ៖ រ៉ារ៉ា