ខេត្តបាត់ដំបង៖ សិស្សសាលាចំនួន៦នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ខណៈមេឃធ្លាក់ភ្លៀងមួយមេយ៉ាងធំ លាយឡំ ខ្យល់កន្រ្តាក់និងរន្ទះបាញ់ដ៏សាហាវ ចំណុចក្រុមទី៩ ស្ថិតនៅក្នុងភូមិបាណង់ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចដើមអាកាសស្យា នៅមុខសាលាអនុវិទ្យាល័យ រតនមណ្ឌលបណ្ដាលឲ្យសិស្សដួលសន្លប់ចំនួន៦នាក់ ដោយសារតែសិស្ស ចេញក្រៅបន្ទប់ថ្នាក់ខណ:មេឃកំពង់ធ្លាក់ភ្លៀង។
នៅកន្លែងកើតហេតុប្រភពបានបញ្ជាក់ថាសិស្សសន្លប់ចំនួន៦នាក់រួមមាន៖
១-ឈ្មោះ ធី ណាភីវ ភេទស្រី អាយុ១៥ឆ្នាំ រស់នៅ ភូមិអណ្តើកហែប ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង រងរបួសស្រាល។
២-ឈ្មោះ ហឿន ចាន់ពុធា ភេទប្រុស អាយុ១២ឆ្នាំ ភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង រងរបួសស្រាល។
៣-ព្រើយ កញ្ញា ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិអណ្ដើកហែប ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង រងរបួសស្រាល។
៤-ឈ្មោះ រី ធីតា ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង រងរបួសស្រាល។
៥-ឈ្មោះ ឡូត មីនា ភេទស្រី អាយុ១៥ឆ្នាំរស់នៅភូមិចំការល្មុត ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យខេត្ត។
៦-ឈ្មោះ ឈុន រស្មី ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិគីឡូ៣៨ ឃុំ ត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង រងរបួសស្រាល។ ទាំង៥នាក់ រងរបួសស្រាលកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពស្តៅ ខេត្តបាត់ដំបង។
សូមបញ្ជាក់ថា ក្នុងនោះសិស្ស៦នាក់ មានប្រុស២នាក់ របួសស្រាលនិងរបួសធ្ងន់១នាក់ភេទស្រី៕
ដោយ៖ សូរិយា